​Apple ​ទម្លាក់​តម្លៃ iPhone XR ​ក្រោយ​ប្រកាស​ចេញ​ iPhone 11 ភ្លាម​

  • 2019-09-12 03:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍នេះ ក្រុមហ៊ុន Apple បាន​បិទ​មិន​មាន​ការ​លក់ iPhone XS/XS Max លើ​គេហទំព័រ​ខ្លួន​ឡើយ។

iPhone XR ឆ្នាំ ២០១៨

​យោង​តាម​ប្រភព​ពី​វេបសាយ​ផ្លូវការ​របស់ Apple ​ឥឡូវ​នេះ​ម៉ូឌែល iPhone XR ​ទម្លាក់​មក​នៅ​​សល់ 599 ដុល្លារ និង iPhone 8 មក​សល់ 449 ដុល្លារ(ប្រភព​មិន​បញ្ជាក់​ជម្រើស RAM និង​មេម៉ូរី​នោះ​ទេ)។ យ៉ាង​ណា​មិញ ​គេ​អាច​ដឹង​បាន​ថា iPhone XR ​វា​ម៉ូឌែល​ប្រើ​ឈីបចាស់ A12 bionic ជម្រើសមេម៉ូរី 64GB៕

iPhone 11 Pro និង iPhone 11 Pro Max

ដោយឡែកបើតាម​គេហទំព័រ iPhoneMod ​បាន​ចុះ​ផ្សាយ​ពី​តម្លៃ​លក់ iPhone ទាំង​បី​ម៉ូឌែល​នៅ​ទីផ្សារ​ថៃ​ដូច​ខាង​ក្រោម៖

-iPhone 11 ​ថ្លៃ​ចាប់​ពី ២៤ ៩០០ បាត​ឬ​ខ្ទង់ ៨១៣ ដុល្លារ

-iPhone 11 Pro ​ថ្លៃ​ចាប់​ពី ៣៥ ៩០០ បាត​ឬ​ខ្ទង់ ១ ១៧២ ដុល្លារ

-iPhone 11 Pro Max ​ថ្លៃ​ចាប់​ពី ៣៩ ៩០០ បាត​ឬ​ខ្ទង់ ១ ៣០៣ ដុល្លារ

តម្លៃ iPhone 8 និង iPhone XR

អត្ថបទទាក់ទង៖

ប្រភព៖ Apple   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី