ចិនបង្ហាញឡានរូបរាងប្លែក ឌីហ្សាញដោយបុគ្គលិកចាស់របស់ Rolls-Royce

  • 2019-09-12 07:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ក្រុមហ៊ុន​ចិន Hongqi បាន​បង្ហាញ​រថយន្ត​ Concept ថ្មី​របស់​ខ្លួន ជា​ប្រភេទ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ ដែល​ជា​ម៉ូដែល Hongqi E115 ដោយរថយន្តនេះកំពុង​បង្ហាញ​មុខ​ក្នុង​កម្មវិធី Frankfurt Motor Show។

Hongqi E115 ជា​ប្រភេទ​រថយន្ត SUV ដែល​វា​នឹង​ត្រូវ​ផលិត​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ។ វា​នឹង​ជា​ប្រភេទ​រថយន្ត​​មាន​ប្រណីតភាព​ខ្ពស់​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​​ទាំង ៤ និង​មាន​សមត្ថភាព​បើកបរ​ស្វ័យប្រវត្តិ​កម្រិត ៤ រួម​ទាំង​ប្រើ​បូម​ខ្យល់។

Hongqi អះអាង​ថា​រថយន្ត​នេះ​មាន​ចម្ងាយ​បើកបរ​ ៦០០ គ.ម ពេល​សាក​ថាមពល​ពេញ និង​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៤ វិនាទី។ គួរ​ដឹង​ថា​ E115 ជា​រថយន្ត​ Hongqi ដំបូង​ ដែល​ឌីហ្សាញ​ទាំង​ស្រុង​ដោយ​​ Giles Taylor អតីត​អ្នក​ដឹក​នាំ​ផ្នែក​ឌីហ្សាញ​របស់ Rolls-Royce។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​វា​មាន​អត្តសញ្ញាណ​ខ្លះៗ​របស់ Rolls-Royce ជា​ពិសេស​ផ្នែក​ខាង​មុខ៕

ចុចអាន ៖ កប៉ាល់ដឹកឡានរាប់ពាន់គ្រឿង ក្រឡាប់នៅឆ្នេរសមុទ្រ

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម