Justin Bieber និយាយ​បែប​នេះ​ភ្លាមៗ​ពេល​ឃើញ​វីដេអូ​របស់​គូស្នេហ៍ Shawn និង Camila

  • 2019-09-13 03:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា កន្លង​ទៅ គូ​ស្នេហ៍​ដែល​កំពុង​តែ​អង្រួន​បេះ​ដូង​អ្នក​គាំ​ទ្រ​ Shawn និង Camila បាន​បង្ហោះ​វីដេអូខ្លី​ថើប​គ្នានៅ​ក្នុង​គណនី Instagram​។

ភ្លាម​ៗ​នោះ​តារា​ចម្រៀងលំដាប់​ពិភព​លោក​ជន​ជាតិ​កាណាដា Justin Bieber ក៏​បាន​ចូល​ទៅ​ comment ថា Shawn និង Camila ពិត​ជា​ចម្លែក​មែន​ទែន ហើយ​ម្ចាស់​បទ​ «Boyfriend» រូប​នេះ​បាន​បន្ថែម​ទៀត​ថា លោក​ក៏​ចូល​ចិត្ត​វីដេអូ​នេះ​ផង​ដែរ​។

យ៉ាង​ណាមិញ វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយសារតែ​គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ប្រទះ​ឃើញ​នូវ​ការ​រិះ​គន់​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្សេងៗ​ លើ​របៀប​នៃ​ការ​ថើប​របស់​អ្នក​ទាំង​ពីរ​ថា ពួកគេ​ថើប​គ្នា​ដូច​ត្រី។ ម្ចាស់​បទ «Señorita» ក៏​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​រិះ​គន់​ទាំង​នោះ​ជាមួយ​នឹង​វីដេអូ​ថើប​គ្នា​ដ៏​ចម្លែក​មួយ​តែ​ម្ដង។

លើស​ពី​នេះ​ទៀត​ វីដេអូ​ដែល​បង្ហោះ​ដោយ​ Shawn Mendes នោះ​ទទួល​បាន​អ្នក​ចុច​មើល​រហូត​ដល់ ១៩ លាន​ដង​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​នេះ។

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម