មែនទែនហើយ! ឌូតឺតេជម្រុញពលរដ្ឋឱ្យវាយ និងបាញ់មន្ត្រីពុករលួយ តែកុំសម្លាប់
- 2019-09-15 02:03:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មែនទែនហើយ! ឌូតឺតេជម្រុញពលរដ្ឋឱ្យវាយ និងបាញ់មន្ត្រីពុករលួយ តែកុំសម្លាប់
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌុយទែតបានអញ្ជើញពលរដ្ឋឱ្យ “បាញ់តែកុំសម្លាប់” រាល់មន្ត្រីសាធារណៈពុករលួយ ដែលពួកគេជួបប្រទះ។
ប្រធានាធិបតីអាយុ ៧៤ ឆ្នាំរូបនេះបាននិយាយថា ប្រសិនបើនរណាម្នាក់ឃើញមន្ត្រីទទួលយកសំណូកហើយបាញ់ពួកគេ គាត់អាចសន្យាពួកគេថានឹងមានអភ័យឯកសិទ្ធិពីការកាត់ទោស ប៉ុន្តែទាល់តែករណីជនរងគ្រោះនៅមានជីវិត។ នៅក្នុងសុន្ទរកថាមួយក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបាតាអាន កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីបានស្នើឱ្យបាញ់ជើងមន្ត្រីពុករលួយដើម្បីបញ្ចៀសការជាប់ពន្ធនាគារនិងផ្តល់ជូននូវការពារសកម្មភាពបែបនេះ។
លោកនិយាយថា “ប្រសិនបើអ្នកបង់ពន្ធ ថ្លៃឈ្នួល ឬ ទទួលវិញ្ញាបនប័ត្រ ហើយមន្ត្រីសុំសំណូក វាយពួកគេចុះ។ ប្រសិនបើអ្នកមានអាវុធ អ្នកអាចបាញ់ពួកគេបាន ប៉ុន្តែកុំសម្លាប់ ពីព្រោះនៅក្នុងដំណើរការកាត់ទោសអ្នកមិនអាចទទួលបានការលើកលែងទោសបានទេ។ កុំសម្លាប់ពួកគេព្រោះអ្នកអាចនឹងមានរឿងរ៉ាវជាមួយអ្នកផ្សេងទៀតដែលត្រូវបានលើកលែងទោស បន្ទាប់ពីកាត់ទោសរួច។ គ្រាន់តែបាញ់ជើងបានហើយ។ វាគ្រាន់តែជាការបង្ករបួសផ្នែករាងកាយធ្ងន់ធ្ងរប៉ុណ្ណោះ។ អ្នកនឹងត្រូវបានកាត់ទោសសាកល្បង។ អ្នកគ្រាន់តែរាយការណ៍ទៅមន្ត្រីស៊ើបអង្កេត។ យ៉ាងហោចណាស់ អ្នកគ្រាន់តែបាញ់ចោរល្ងីល្ងើប៉ុណ្ណោះ ហើយខ្ញុំនឹងការពារអ្នក”។
មេដឹកនាំមាត់ដាចរូបនេះបានបន្ថែមថា អ្នកដែលទទួលយកសំណូក “នឹងមិនត្រូវបញ្ជូនទៅពន្ធនាគារទេប៉ុន្តែនឹងត្រូវទទួលទណ្ឌកម្មខាងរាងកាយយ៉ាងធ្ងន់ធ្ងរ”៕