Song Hye Kyo នៅតែមើលរូបរបស់ Song Joong Ki ទោះបីជាលែងលះគ្នាហើយក៏ដោយ
- 2019-09-16 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Hye Kyo នៅតែមើលរូបរបស់ Song Joong Ki ទោះបីជាលែងលះគ្នាហើយក៏ដោយ
ចន្លោះមិនឃើញ
ទោះបីជាកំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo តែងតែគេចវេសនៅពេលត្រូវសួរពីអតីតស្វាមី ដែលជាតារាសម្ដែងប្រុស Song Joong Ki ក៏ដោយ ក៏គេនៅតែប្រទះឃើញថានាងនៅចូលមើលរូបភាពរបស់ប្ដីចាស់ដដែរ។
កន្លងទៅថ្មីៗនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា អ្នកគាំទ្រម្នាក់បានប្រទះឃើញ Song Hye Kyoចូលមើលរូបភាពរបស់តារាសម្ដែងប្រុស Song Joong Ki ដែលជាអតីតស្វាមីរបស់នាង។ តាមនោះដែរ ទោះបីជាតារាសម្ដែងប្រុសជួរមុខកូរ៉េ Song Joong Ki មិនបានប្រើបណ្ដាញសង្គម Instagram ក៏ដោយ តែមានអ្នកគាំទ្រជាច្រើនបានបង្កើតគណនីដើម្បីចែករំលែករូបភាពអំពីលោក ហើយ Song Hye Kyo បានចូលមើលមួយក្នុងចំណោមគណនីទាំងនោះ។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែកក្កដានេះ ការកាត់ក្ដីលែងលះរបស់អ្នកទាំង២ត្រូវបានធ្វើឡើង ដោយបណ្ដាញព័ត៌មានបានឲ្យដឹងថា កាត់ក្ដីត្រឹមរយៈពេល៥នាទីប៉ុណ្ណោះ ព្រោះអ្នកទាំង២ចង់ដាច់គ្នាឲ្យបានរហ័សបំផុត។
ក្រោយពេលលែងលះរួច ទាំងខាងប្រុសខាងស្រីតែងជៀសពីការនិយាយពីគ្នា តែសកម្មភាពចូលមើលរូបប្ដីចាស់របស់ស្រីស្អាតត្រកូល Song បង្ហាញឲ្យឃើញថា នាងនៅនឹកអ្នកអតីតនៅឡើយ៕
ចុចអាន៖ Zhao Li Ying បង្ហាញមុខដើរលេងជាមួយប្ដីលើកទី១ក្រោយកើតកូន បំបិទព័ត៌មានលែងលះគ្នា