Luiz លេង​នៅ​ Arsenal ៤ប្រកួត បង្ក​ឲ្យ​មាន​បាល់​ប៉េណាល់ទី​ចង់​ស្មើ​លេង​នៅ​ Chelsea ៧ឆ្នាំ

  • 2019-09-16 12:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ David Luiz លេង​នៅ​ក្លឹប Arsenal បាន ៤ប្រកួត​ហើយ ដោយ​សុទ្ធ​តែ​លេង​នៅ​ក្របខ័ណ្ឌ​ Premier League ក្រោយ​ពី​ផ្ទេរ​ចេញ​ពី Chelsea នៅ​ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ។

ក្នុង​ ៤​ប្រកួត​នេះ ខ្សែ​ការពារ​ប្រេស៊ីល​រូប​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​យល់​ថា ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​ ដោយ​បណ្ដោយ​ឲ្យ​គ្រាប់​បាល់​ចូល ៨គ្រាប់ ហើយ​ឈូស​បាល់​ចេញ​បាន​សម្រេច​តែ ៥០% ទេ។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ខ្សែ​ការពារ​រូប​នេះ បាន​បង្ក​ឲ្យ​មាន​បាល់​ពិន័យ​ ១១​ម៉ែត្រ​ដល់​ទៅ ២​លើក​បាត់​ហើយ​ ក្រោយ​ទើប​តែ​លេង​បាន​ ៤​ប្រកួត​នៅ Arsenal។

គួរ​រំលឹក​ផង​ដែរ​ថា Luiz បាន​លេង​នៅ Chelsea បាន​រយៈពេល ៧ឆ្នាំ ហើយ​លេង​ក្នុង​ក្របខ័ណ្ឌ Premier League បាន ១៦០​ប្រកួត ក្នុង​នោះ​ដែរ គេ​បង្ក​បាល់​ពិន័យ ១១​ម៉ែត្រ​បាន ៣​លើក​ទេ៕

ប្រភព៖ ESPN FC | 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី