បើទោះបីថតដោយទូរសព្ទដៃ ក៏តារាទាំង ៧ នាក់នេះនៅតែស្អាត
- 2019-09-17 02:24:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើទោះបីថតដោយទូរសព្ទដៃ ក៏តារាទាំង ៧ នាក់នេះនៅតែស្អាត
ចន្លោះមិនឃើញ
តារាកូរ៉េទាំងប៉ុន្មាននាក់នេះពិតជាមានសម្រស់ស្រស់ស្អាតឥតខ្ចោះ បើទោះបីត្រូវបានអ្នកគាំទ្រថតជាប់ដោយប្រើប្រាស់ទូរសព្ទដៃក៏ដោយ។ រូបថតទាំងនោះមិនមានគុណភាពល្អដូចជាការថតកាមេរ៉ានោះទេ ប៉ុន្តែសម្រស់របស់ពួកគេចែងចាំងតែម្ដង។
១. V ក្រុម BTS
V គឺជាតារាប្រុសដែលមានសម្រស់ស្អាតនៅកំពូលតារាង ដូច្នេះវាគ្មានអ្វីចម្លែកនោះទេដែលសមាជិក BTS រូបនេះនៅតែស្អាតដដែល បើទោះបីថតដោយទូរសព្ទក៏ដោយ។
២. Irene ក្រុម Red Velvet
អ្នកគាំទ្រពិតជាជ្រាបច្បាស់ជាមួយនឹងសម្រស់ស្រស់ស្អាតគ្មានពីររបស់ Irene មើលហើយមិនចេះធុញឡើយ។
៣. Ong Seong Wu
Ong Seong Wu បានបង្ហាញខ្លួនក្នុងកម្មវិធី Produce 101 ដែលលោកមានទាំងសម្រស់ និងសមត្ថភាព។
៤. Donghyun ក្រុម AB6IX
អ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងរូបសម្រស់របស់ Donghyun ក្នុងការប្រគំតន្ត្រី KCON ២០១៩។
៥. Jennie ក្រុម Blackpink
Jennie ត្រូវបានអ្នកគាំទ្រដឹងថា ជាតារាម្នាក់ដែលមានសម្រស់ស្រស់បែបសិចស៊ី ដែលបានទាក់ទាញចិត្តអ្នកគាទ្រគ្រប់គ្នាមិនថានាងទៅទីណានោះទេ។
៦. Sehun ក្រុម EXO
Sehun បានទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នាតាំងថ្ងៃបង្ហាញខ្លួនលើកដំបូងមកម៉្លេះ។
៧. Hyungwon ក្រុម MONSTA X
រូបថតដែលថតដោយទូរសព្ទដៃ ហើយរូបមិនមានគុណភាពគ្រប់គ្រាន់ ក៏មិនអាចធ្វើឲ្យសម្រស់របស់ Hyungwon ធ្លាក់ចុះតាមកាមេរ៉ាទូរសព្ទដែរ៕