​ឆ្នាំ​ក្រោយ Samsung ​អាច​នឹង​មិន​បញ្ចេញ​ត្រកូល​ S និង​ Note ទៀត​ឡើយ

  • 2019-09-17 02:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ជា​រឿយៗ​របស់ Samsung តាំង​ពី​ជំនាន់​ Note 7 បាន​បន្លឺ​ថា ក្រុមហ៊ុន​យក្ស​នៅ​កូរ៉េ​នេះ​នឹង​លុប​​បំបាត់​ត្រកូល​ Note និង S ហើយ​បញ្ចូល​ជាមួយ​គ្នា ដើម្បី​បង្កើត​ត្រកូល​ថ្មី​មួយ​ទៀត។ នេះ​អាច​មក​ពី​ភាព​ស្រដៀង​គ្នា​របស់​ត្រកូល​ទាំង​ពីរ​។

យោង​តាម​អ្នក​តាម​តាន​ដ៏​ល្បី​ឈ្មោះ​ម្នាក់ លោក Evan Blass បាន​បង្ហោះ​នៅ​លើ Twiiter របស់​ខ្លួន​ថា Samsung កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិចារណា​អំពី​​ការ​ប្ដូរ​ឈ្មោះ​របស់​ទូរសព្ទ​កំពូល​របស់​ខ្លួន​ដូចជា S និង Note។ Samsung ចង់​​ជំនួស​ស៊េរី​ទាំង​ពីរ​ដោយ​ប្រើ​ត្រកូល​រួម​មួយ​ឈ្មោះ​ថា Galaxy One ដែល​អាច​នឹង​ចេញ​នៅ​ដើម​ឆ្នាំ​ក្រោយ​។ ទូរសព្ទ​មួយ​ម៉ូឌែល​នៅ​ក្នុង​ត្រកូល​នេះ​ អាច​នឹង​រក្សា S-Pen ដដែល។

បើ​ការ​ដាក់​លក់​របស់​​ Galaxy Fold មាន​ដំណើរ​ការ​ទៅ​ល្អ​ Samsung អាច​នឹង​ប្រកាស​វា​ជា​រៀង​រាល់​ចុង​ឆ្នាំ ជំនួស​ឲ្យ​ថ្ងៃ​ដែល​ខ្លួន​តែងតែ​ប្រកាស​ត្រកូល​ Note ៕

ប្រភព៖ Android Police   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម