ត្រៀម! Coca-Cola​ Energy​ ជាង ១០ ម៉ឺនកំប៉ុង ត្រៀមចែក Free នៅទូទាំងភ្នំពេញ

  • 2019-09-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Coca-Cola Energy ដែលជាភេសជ្ជៈដំបូងបង្អស់ក្រោមត្រកូល កូកា-កូឡា បានដាក់លក់ជាផ្លូវការនៅលើទីផ្សាកម្ពុជាហើយ ដោយធ្វើឲ្យអតិថិជនឈូឆរ ចង់សាករសជាតិជាខ្លាំង។ ស្របពេលគ្នានេះ Coca-Cola Energy កំពុងតែមានប្រតិបត្តិការពិសេស ដោយចែកជូនដល់អតិថិជនភ្លក់ចំនួន ១០ ម៉ឺនកំប៉ុងដោយឥតគិតថ្លៃ។

ការចែកជូននេះ នឹង​ធ្វើ​ឡើង​រហូតដល់ចុងខែកញ្ញា នៅទីតាំងដែលបានកំណត់ចំនួន ៨៦ ក្នុងរយៈពេល ៤ សប្ដាហ៍ពេញ ជាមួយរថយន្ត LED ដំបូងគេបង្អស់ ដែលត្រូវបានតុបតែងជាមួយនិងការរចនាប្លែកភ្នែកនៃរលកថាមពលជំនាន់ថ្មី។

ប្រសិនបើលោកអ្នកខកខានមិនបានជួបពួកគាត់ ក៏មិនអីដែរព្រោះផលិតផលនេះអាចរកបាននៅគ្រប់បណ្ដាញចែកចាយទាំងអស់ដែលមានដាក់លក់ ក្នុងមួយកំប៉ុងមានចំណុះ ២៥០ មីលីលីត្រ ជាមួយតម្លៃត្រឹមតែ ២០០០ រៀលប៉ុណ្ណោះ។

ភេសជ្ជៈ បង្កើនថាមពលនេះ មានរសជាតិឈ្ងុយឆ្ងាញ់នៃកាហ្វេអ៊ីន ដែលនាំយកពីគ្រាប់ហ្គារ៉ាន់ណាពីធម្មជាតិ ដែលមានវីតាមីន B និងភាពស្រស់ស្រាយពី កូកា-កូឡា៕

អត្ថបទ៖ សុខុន សុម៉ាភាវី