Vivo Nex 3 បំបែក​កំណត់​ត្រា​ពិន្ទុ​​​នៅ​លើ Antutu

  • 2019-09-18 02:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ Vivo បាន​ប្រកាស Nex 3 ជា​ផ្លូវ​ការ​ដែល​មាន​អេក្រង់​ទឹក​ធ្លាក់​កោង​ខ្លាំង​ស្ទើរ​តែ ៩០ ដឺ​ក្រេ ហើយ​ថែម​ទាំង​មាន​កម្លាំង​ម៉ាស៊ីន​កំពូល​ទៀត​ផង។

Vivo Nex 3 ភ្ជាប់​មក​ជាមួយ Snapdragon 855+ ដូច Asus ROG Phone II ដែរ ហើយ​ចំពោះ​ម៉ូឌែល​ធ្វើ​តេស្ត​នេះ​មាន​រ៉េម ៨ GB និង​មាន​ 5G។ បន្ទាប់​ពី​ដំណើរ​ការ​​តេស្ដ​រួច​ Antutu បង្ហាញ​ថា Nex 3 ទទួល​បាន​ពិន្ទុ​រហូត​ដល់​ ៤៩៧៨៥៨ ដែល​ច្រើន​ជាង​ ROG Phone II ៤៩៥១ ពិន្ទុ ។

មូល​ហេតុ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ Vivo Nex 3 យក​ឈ្នះ​ ROG Phone II បាន​​គឺ​អាច​មក​ពី​បច្ចេកវិទ្យា​បន្ថយ​កម្ដៅ vapor chamber ដែល​មាន​វត្តមាន​នៅ​លើ​ម៉ូឌែល​នេះ៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម