តារា​កូរ៉េ​ល្បី​ៗ​ទាំង ៨ នាក់​នេះ​ពី​មុន​សុទ្ធ​តែ​ជា​អត្តពលិក

  • 2019-09-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ តារា​ទាំង​ ៨ នាក់​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​ថា​ជា​ អ្នក​សិល្បៈ​ក៏​ដោយ​ ប៉ុន្តែ​ អ្នក​គាំទ្រ​ទាំងនោះមិន​ដឹង​ថា​ តារា​ទាំង​នោះ​ចេញ​ពី​វិស័យ​កី​ឡា​នោះ​ទេ។ ខាង​ក្រោម​នេះ​គឺ​តារា​ល្បី​ៗ​ទាំង​ ៨ រូប​ដែល​ពី​មុន​គឺ​ជា​អ្នក​ហាត់កី​ឡា​៖

១. Kim Yohan

Kim Yohan ធ្លាប់​ជា​អ្នក​ហាត់​តៃ​ខ្វាន់ដូ ដោយ​សារ​តែ​ឪពុក​របស់​លោក​ជា​គ្រូ​បង្ហាត់​ផ្ទាល់។ Yohan ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ យុវជន​ជាតិ រហូត​ដល់​ទៅ​ ២ ដង ហើយ​ក៏​បាន​ចូល​សាកល​វិទ្យាល័យ​ផ្នែក​ជំនាញ​តៃ​ខ្វាន់​ដូរ​ទៀត​ផង។

២. Park Bo Geum

តួ​ឯក​ប្រុស​ក្នុង​រឿង​ «Love in the Moonlight» ធ្លាប់​ជា​អ្នក​ជំនាញ​ផ្នែក​ហែល​ទឹក​កាល​ពី​ក្មេង​ ប៉ុន្តែ​ក៏​បាន​បោះ​បង់​ចោល​នៅ​អាយុ​ ១៥ ឆ្នាំ។

៣. Yoon Doojoon

សមាជិក B2ST ពីមុន​កី​ឡា​បាល់​ទាត់​ នៅ​ពេល​ដែល​តារា​រូប​នេះ​នៅ​ថ្នាក់​អនុវិទ្យាល័យ​។

៤. Song Hye Kyo

តារា​លំដាប់​កំពូល​របស់​កូរ៉េ Song Hye Kyo អ្នក​ហាត់​រាំ​ជិះ​ស្គី​លើ​ទឹកកក​ កាល​ពី​នាង​នៅ​ថ្នាក់​អនុវិទ្យាល័យ​។

៥. Key

Key សមាជិក​ SHINee ធ្លាប់​ជា​អ្នក​ជិះ​ស្គី​លើ​ទឹក ហើយ​ក៏​ធ្លាប់​ជា​អ្នក​តំណាង​ឲ្យ​ទី​ក្រុង​ Daegu។ Key បាន​ឈ្នះ​រង្វាន់​ជា​ច្រើន​គូរ​សមពី​កម្ម​វិធី​របស់​ជាតិ។

**៦. So Ji Sub **

មិន​ខុស​ពី Park Bo Geum តារាសម្ដែង So Ji Sub ក៏​ធ្លាប់​ជា​អ្នក​ហាត់​ជំនាញ​ហែល​ទឹក​កាល​ពី​ថ្នាក់​វិទ្យាល័យ​ផងដែរ​។ តារា​សម្ដែង​ល្បី​រូប​នេះ​បាន​ឈ្នះ​មេដាយ​មាស​ជា​ក្រុម​ជម្រើស​ជាតិ និង​បាន​ឈ្នះ​មេដាយ​សំរិទ្ធ​ចំនួន​ ២ តែ​ម្នាក់ឯង។

៧. Yoon Hyun Min

តារា​សម្ដែង​ Yoon Hyun Min ធ្លាប់​ជា​កីឡា​ករ​បាល់​បោះ​របស់ Hanhwa Eagles កាល​ពី​ឆ្នាំ ២០០៤។

៨. Song Joong Ki

តួ​ឯក​ប្រុស​រឿង «Descendants of the Sun» ជាអ្នក​ជិះ​ស្គី​ស្រដៀង​នឹង​អតីត​ភរិយាដែរ ខុសត្រង់​ថាកីឡា​ផ្នែក​នេះ​កីឡា​ករ​ត្រូវ​ជិះ​ស្គី​ប្រណាំង​គ្នា។ Song Joong Ki ចំណាយ​ពេល​ ១០ ឆ្នាំ​ជាមួយ​កីឡា​នេះ​នៅ​ Daejeonប៉ុន្តែ Joong Ki បាន​បោះ​បង់​ចោល​អាជីព​នេះ​ដោយ​សារ​មាន​បញ្ហា​ជង្គង់៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា