ក្រសួង នឹងរៀបចំការប្រកួតប្រជែងថតរូប «Selfie អច្ឆរិយ» នៅក្នុងព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ
- 2019-09-18 09:23:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង នឹងរៀបចំការប្រកួតប្រជែងថតរូប «Selfie អច្ឆរិយ» នៅក្នុងព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ បានឲ្យដឹងថា «ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ» ដែលជាបាតុភូតព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរ ដែលស្ដែងឲ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណងស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។
ព្រឹត្តិការណ៍សមរាត្រីនៅប្រសាទអង្គរ តែងតែកើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែ មីនា និងលើទី២ នៅក្នុងខែ កញ្ញា និងមានការចូលរួម និងផ្ដិតយករូបភាពដ៏អស្ចារ្យ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើន។
នៅក្នុងឆ្នាំនេះដែរ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ត្រូវបានគេរំពឹងថានឹងកើតមានឡើងនៅចន្លោះថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅចន្លោះម៉ោង ៥:០០ នាទី ដល់ម៉ោង ៧:០០ នាទីព្រឹក ។
ដើម្បីចូលរួមគាំទ្រដល់យុទ្ធនាការនេះ ព្រមជាមួយការចូលរួមផ្សព្វផ្សាយ និងអបអរសាទរពីព្រឹត្តិការដ៏អស្ចារ្យខាងលើនេះ ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំ ការប្រកួតប្រជែងថតរូបស៊ែលហ្វី លើទីបួន ក្រោមប្រធានបទ «Selfie អច្ឆរិយ» ។
អ្នកដែលមានបំណងចង់ចូលរួមប្រកួតត្រូវថតរូប Selfie នៅក្នុង «ព្រឹត្តិការណ៍សមរាត្រីនៅប្រសាទអង្គរ» រួចផ្ញើមកកាន់គេហទំព័រហ្វេសបុករបស់ នាយកដ្ឋានជំរុញទេសចរណ៍ក្រុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍។
បេក្ខភាពចំនួន ១០រូប នឹងត្រូវជ្រើសរើសដើម្បីបន្តការវាយតម្លៃដោយសារធារណះជនតាមរយះការ Likes នៅក្នុងគេហទំព័រហ្វេសបុក។ អ្នកដែលទទួលបានការ Likes ច្រើនជាងចំនួន ៣រូប នឹងទទួលបានលិតសសើរ ដែលចេញដោយក្រសួងទេសចរណ៍ និងចំនួនទឹកប្រាក់ សម្រាប់អ្នកទទួលបានលេខ ១ចំនួន ១ ០០០ ០០០ (មួយលាន) រៀល លេខ ២ទឺកប្រាក់ចំនួន ៨០០ ០០០ (ប្រាំបីសែន) រៀល និងលេខ ៣ ទឹកប្រាក់ចំនួន ៥០០ ០០០ (ប្រាំសែន) រៀល ៕