Napoli បង្កើត​កំណត់ត្រា​ល្អ ខណៈ Liverpool បាន​កំណត់ត្រា​អាក្រក់​ក្រោយ​ប្រកួត​ UCL យប់​មិញ

  • 2019-09-18 11:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​រវាង​ក្លឹប​អ៊ីតាលី Napoli និង​ក្លឹប​អង់គ្លេស Liverpool ក្នុង​វគ្គ​ចែក​ពូល​នៃ​ក្របខ័ណ្ឌ UEFA Champions League បាន​បញ្ចប់​ទៅ​ហើយ​ ដោយ​ក្នុង​នោះ​ក្លឹប​ទាំង​ ២ ក៏​បង្កើត​បាន​កំណត់ត្រា​រៀង​ៗ​ខ្លួន​ដែរ។

ក្លឹប Liverpool បាន​ក្លាយ​ជា​ក្លឹប​ជើងឯក​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ដំបូង​បង្អស់​ ដែល​ចាញ់​ប្រកួត​បើក​ឆាក​នៃ​ព្រឹត្តិការណ៍ ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ។ ក្លឹប​ជើងឯក​ចុងក្រោយ​ដែល​ចាញ់​ក្នុង​ប្រកួត​បើក​ឆាក​នោះ​គឺ AC Milan នៅ​ឆ្នាំ​១៩៩៤ ដោយ​ចាញ់ Ajax។

ចំណែក​ឯ​ក្លឹប Napoli បាន​ក្លាយ​ជា​ក្លឹប​អ៊ីតាលី​ដំបូង​បង្អស់​ក្នុង​រយៈពេល ៧ឆ្នាំ ដែល​ឈ្នះ​ក្លឹប​ជើងឯក UEFA Champions League។ លើក​ចុង​ក្រោយ​ ដែល​ក្លឹប​អ៊ីតាលី​ឈ្នះ​ក្លឹប​ជើងឯក​គឺ​នៅ​ឆ្នាំ២០១២ ដោយ​ Juventus យក​ឈ្នះ Chelsea ក្នុង​លទ្ធផល ៣-០។

កាល​ពី​យប់មិញ Napoli បាន​យក​ឈ្នះ Liverpool ក្នុង​លទ្ធផល ២-០ នៅ​ក្នុង​ទឹកដី​អ៊ីតាលី៕

ប្រភព៖ CNN | Instagram   ប្រែ​សម្រួល៖ ហ៊ីម រស្មី