មក​ស្គាល់​មុខ តារា UCL ទើប​តែ​រះ ស៊ុត​យក Hat-Trick ក្នុង​តង់ទី១

  • 2019-09-18 12:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​អូទ្រីស Red Bull Salzburg កីឡាករ Erling Braut Haaland លេង​ក្នុង​ UEFA Champions League ដំបូង បាន​ចំណាយ​តែ ៤៥​នាទី​ដំបូង​ទេ រក​បាន Hat-Trick អំឡុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​បែលហ្សិក Genk (Salzburg ឈ្នះ ៦-២)។

ខ្សែ​ប្រយុទ្ធ​ជនជាតិ​ន័រវែស​រូប​នេះ ជា​កូន​ប្រុស​នៃ​អតីត​ជើង​ឯក Premier League និង​ក្លឹប Leeds Unitedលោក  Alf-Inge Haaland។ កើត​ក្នុង​ឆ្នាំ២០០០ កីឡាករ​រូប​នេះ បាន​រក​គ្រាប់​បាល់​ចំនួន ១៧​គ្រាប់​ហើយ ក្នុង​ ៩ប្រកួត​នៃ​រដូវ​កាល​នេះ។

តាម​ការ​ពិត​ទៅ ខ្សែ​ប្រយុទ្ធ​ ១៩​ឆ្នាំ​រូប​នេះ បាន​ជាប់​ក្នុង​ទំព័រ​សារព័ត៌មាន​កាល​ពី​ប៉ុន្មាន​ខែ​មុន ដោយ​រក​បាន ៩​គ្រាប់ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្រុម​ហុងឌុយរ៉ាស់ នៃ​វគ្គ​ចែក​ពូល​ FIFA World Cup U-20 (ន័រវែស​ឈ្នះ ១២-០)។

ចាប់​កំណើត​នៅ​ទីក្រុង Leeds កីឡាករ​រូប​នេះ​មាន​សញ្ជាតិ​អង់គ្លេស​រួច​ស្រេច​ទៅ​ហើយ ប៉ុន្តែ​ជ្រើសរើស​ឈុត​ធំ​ន័រវែស សម្រាប់​ប្រកួត​ជម្រុះ UEFA Euro 2020៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី