ល្អយ៉ាងនេះ! ចាន់ វឌ្ឍនាកា ​ស៊ុត​៣​គ្រាប់​ទម្លាក់​វិសាខា​នៅ Hun Sen Cup

  • 2019-09-18 13:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​បឹង​កេត ​យក​ឈ្នះ​លើ​ក្រុម​វិសាខា ក្នុង​លទ្ធផល ៤-០ ​នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Hun Sen Cup។

តង់ទី១ ​ក្រុម​បឹងកេត ធ្វើ​បាន​យ៉ាង​ល្អ ដោយ​រក​បាន​៣គ្រាប់​នាំមុខបាត់ទៅហើយ។ ខណៈដែលចូលដល់តង់២ ក្រុមមួយនេះនៅតែធ្វើបាន​ល្អ​ដដែល ដោយ​ថែម​បាន​១​គ្រាប់​ទៀត។ នៅចុងម៉ោង គ្រាដែលវិសាខា ព្យាយាមវាយសម្រុកខ្លាំងនោះ ក្រុមបឹងកេត មានបាល់ដាច់មាត់ជាច្រើន ប៉ុន្តែ​សំណាងបានត្រឹម​តែ​៤​គ្រាប់​មុន​នេះ ប៉ុណ្ណោះ ព្រោះប៉ុន្មានឱកាសចុងក្រោយ​មិន​អាច​កើតមានគ្រាប់បាល់ឡើយ។

នៅថ្ងៃស្អែក នឹងមាន១គូទៀត គឺ​ភ្នំពេញក្រោយ ប៉ះស្វាយរៀង ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ មក​ប្រកួតតទល់ជាមួយបឹងកេត ពានរង្វាន់ Hun Sen Cup 2019 ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី