ស សុខា ប្រគល់ថវិកាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាង ២០០លាន ដល់៣ប្រភេទកីឡាឈ្នះមេដាយកម្រិត...
- 2019-09-19 08:06:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស សុខា ប្រគល់ថវិកាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាង ២០០លាន ដល់៣ប្រភេទកីឡាឈ្នះមេដាយកម្រិត...
ចន្លោះមិនឃើញ
ឯកឧត្ដម ស សុខា តំណាងក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ថវិកាជាង២០០លានរៀល ដល់អត្តពលិកមកពី៣ប្រភេទកីឡារួមមាន ចំបាប់ កាយវប្បកម្ម និងកីឡារាំ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាប់ពហុកីឡដ្ឋានជាតិមុននេះ។
ទី១ ប្រភេទកីឡាកាយវប្បកម្ម៖ គឺបានទៅចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១០ នៅឯប្រទេសថៃ ក្នុងនោះឈ្នះមេដាយមាស១គ្រឿង ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០.០០០.០០០រៀល រួមទាំងគ្រូបង្វឹក១នាក់។
ទី២ ប្រភេទកីឡាចំបាប់៖ គឺបានទៅចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១ នៅឯប្រទេសហ្វីលីពីន ក្នុងនោះឈ្នះមេដាយចំនួន១៥គ្រឿង មាស៣ ប្រាក់៤ និងសំរឹទ្ធ៨។ ពួកគេទទួលបានប្រាក់លើកទឹកចិត្ត ១៣៦.៦០០.០០០ លានរៀល។
ទី៣ ប្រភេទកីឡារាំ៖ គឺបានទៅចូលរួមជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៨ នៅឯប្រទេសចិន ក្នុងនោះឈ្នះមេដាយសំរឹទ្ធ១គ្រឿង។ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣៣.០០០.០០០លានរៀល៕
ហង្ស ស៊ឺន ៖ "ឡៅ ចិត្រា មានភាគរយច្រើនឈ្នះខ្សែក្រវាត់ ហើយត្រៀមឲ្យល្អនៅស៊ីហ្គេម"
Navas ប្រាប់ពីអារម្មណ៍ត្រូវលេងប្រឈមមុខនឹងក្លឹបចាស់ Real Madrid
ឡៅ ចន្ទ្រា ទាត់ថៃ ឃុនក្រុងថេប ខូចដៃថ្ងៃមុននេះជាជំហានដំបូងនៃ Kick Boxing របស់គេ