Jisoo កាន់​តែ​ស្អាត​ប្លែក​នៅ​ក្នុង​កម្ម​វិធី​ Cartier (វីដេអូ)

  • 2019-09-20 03:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​ តារា​ល្បី​លំ​ដាប់​អន្តរជាតិ Jisoo បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​របស់​នាឡិកា​ម៉ាក​ល្បី​ឈ្មោះ​ Cartier នៅ​ទី​ក្រុង​សេអ៊ូល។ សមាជិក​ដែល​មាន​អាយុ​ច្រើន​ជាងគេ​ក្នុង​ BLACKPINK បាន​គ្រង​នូវ​សម្លៀកបំពាក់​ពណ៌​ស​ លាយ​ខ្មៅ​​ អម​ជាមួយ​នឹង​រឿង​អលង្ការ​ មើ​ល​ទៅ​ពិត​ជា​ទាក់​ទាញ ហើយ​កាលីប​សម​ទៅ​នឹង​រូប​រាងនិង​សម្រស់​​របស់​នាង​តែ​ម្ដង​។

អ្នកគាំទ្រ​បាន​បញ្ចេញ​មួយ​ចំនួន​ថា ការ​តែង​ខ្លួន​របស់​នាង​ពិត​ជា​ឆើតឆាយ ស្អាត​ ហើយ​មើល​ទៅ​មិន​ដូច​មនុស្ស​ពិត​នោះ​ទេ។

តោះ! ទៅ​មើល​រូប​ភាព​ស្អាត​ៗនិង​វីដេអូ​របស់​នាង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា