រក​ឃើញ​ហើយ ស្ត្រី​ ដែល​ធ្លាប់​ឲ្យ​ហាំប៊ឺហ្គឺ​ដល់​ Ronaldo និង​មិត្តភ័ក្ដិ

  • 2019-09-20 11:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី​ Paula Leca បាន​អះអាង​នៅ​ក្នុង​វិទ្យុ​ព័រទុយហ្គាល់ Renascenca ថា ខ្លួន​ជា​អ្នក​ធ្លាប់​ឲ្យ​ហាំប៊ឺហ្គឺ​ដល់​ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo និង​មិត្តភ័ក្ដិ កាល​ពី​នៅ​កម្សត់​កម្រ។

អ្នកស្រី​ សព្វថ្ងៃ​មាន​ស្វាមី​ហើយ និង​មាន​កូន​ចំនួន ២​នាក់។

ក្នុង​វិទ្យុ​នោះ អ្នកស្រី​បាន​រៀបរាប់​ពី​ដំណើររឿង​ថា៖ " ពួក​គេ​នឹង​លេច​មុខ​ឡើង​នៅ​មុខ​ហាង​ ពេល​មាន​ហាំប៊ឺហ្គឺ​នៅ​សល់ ហើយ​មេការ​ បាន​អនុញ្ញាត​ឲ្យ​ពួក​យើង​ ដើម្បី​ចែក​ឲ្យ​ក្មេង​ៗ​ទាំង​នោះ។ ចំណោម​ក្មេង​ៗ​ទាំង​អស់ Ronaldo ប្រហែល​ម្នាក់​រាង​អៀន​ជាង​គេ​។ ពួក​គេ​មក​សឹង​តែ​រាល់​យប់ ក្នុង​សប្ដាហ៍​នីមួយៗ "។

អ្នក​ស្រី​បាន​បន្ត​ថា៖ " ខ្ញុំ​តែងតែ​សើច​ពី​រឿង​នេះ។ ខ្ញុំ​បាន​ប្រាប់​កូន​ខ្ញុំ​ប្រុស​ខ្ញុំ​ដែរ ប៉ុន្តែ​គេ​មិន​ជឿ​ទេ គេ​មិន​ស្មាន​ថា ម៉ាក់​របស់​គេ​ឲ្យ​ប៊ឺហ្គឺ​ទៅ​ Ronaldo ទេ។ ប្ដី​របស់​ខ្ញុំ​ក៏​ដឹង​រឿង​នេះ​ដែរ ព្រោះ​អី​ពេល​ខ្លះ​ ពេល​គាត់​មក​យក​ខ្ញុំ​យប់​ឡើង គាត់​ក៏​ឃើញ​ពួក​ក្មេង​ៗ​នោះ​ដែរ " ។

អ្នកស្រី​គិត​ថា Ronaldo ពិត​ជា​មនុស្ស​ដាក់​ខ្លួន​មែន។ តាម​រយៈ​ការ​បង្ហាញ​អត្តសញ្ញាណ​នេះ អ្នកស្រី​ក៏​បាន​យល់​ឃើញ​ថា យ៉ាង​ហោច​ណាស់​ក៏ មនុស្ស​គ្រប់​គ្នា ឈប់​គិត​ថា​ រឿង​នេះ​ជា​រឿង​ប្រឌិត​ឡើង​ដែរ។ អ្នកស្រី Paula ប្រាប់​ថា អ្នកស្រី​នឹង​ទៅ​ហូប​បាយ​ល្ងាច​ ជាមួយ​ Ronaldo តប​តាម​ការ​អញ្ជើញ​របស់​គេ។

ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ អ្នកស្រី​បាន​បាត់បង់​ទំនាក់ទំនង​របស់​ Edna និង​ស្ត្រី​ម្នាក់​ទៀត​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី