ក្រសួងប្រាប់ឲ្យពលរដ្ឋប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង
- 2019-09-23 01:53:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងប្រាប់ឲ្យពលរដ្ឋប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមាន។
ក្នុងសេចក្ដីជូនដំណឹងមួយចុះផ្សាយនៅថ្ងៃនេះ ក្រសួងធនធានទឹកឲ្យដឹងថាពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តារាជធានី-ខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីមធ្យមទៅច្រើន និងផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។
ជាមួយគ្នានេះដែរក្រសួងក៏បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះថ្ងៃទី២៦ ដល់២៩ ខែកញ្ញា ដែលថាអាចនឹងមានជំនន់ទឹកភ្លៀងកើតឡើង៕