រឿង​ «Arthdal Chronicles» របស់ Song Joong Ki អាច​នឹង​មាន​វគ្គ​២​ បន្ត​ទៀត​

  • 2019-09-23 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រឿង​ភាគ​របស់​ប៉ុស្តិ៍​ទូរទស្សន៍ TvN របស់​កូរ៉េ​ ដែល​មាន​ចំណង​ជើង​ថា​ « Arthdal Chronicles» ​មួយ​នេះ​បាន​មក​ដល់​ភាគ​​បញ្ចប់​ហើយ​ កាល​ពី​ម្សិល​មិញ​នេះ​។​

ដោយ​​សាច់​រឿងបញ្ចប់​ជា​មួយ​នឹង​ភាគ​ទី​ ១៨​ នៅ​ក្នុង​សាច់​រឿង​មួយ​ ​អាច​នឹង​មាន​ វគ្គ​២​ទៀត​។ យោង​តាម​អ្នក​នៅ​ក្នុង​ប៉ុស្តិ៍​ទូរ​ទស្សន៏​​មួយ​នេះ​ បាន​បង្ហើបថា​ រឿង​នេះ​អាច​នឹង​មាន​វគ្គ​បន្ត​ទៀត​ ​ព្រោះ​វាមាន​រឿង​រ៉ាវ​បន្ត​ទៀត​ ដែល​នឹង​ត្រៀម​បង្ហាញឲ្យដឹងនៅ​ក្នុង​រដូវ​កាល​ក្រោយ។

ទោះជាយ៉ាងណា វា​មិន​ទាន់​បាន​សម្រេច​ជា​ក់​លាក់​ណា​មួយ​ច្បាស់​លាស់​នោះ​ទេ​ ដោយសារ​​អាស្រ័យ​ទៅ​លើ​អ្នក​ទស្សនា​ចង់​ឲ្យ​មាន​វគ្គ​បន្ត​ទៀត​ ឬក៏អត់​? គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិន​ជា​រឿង​ដែល​សម្ដែង​ដោយ​ Song Joong Ki ​នេះ​មាន​អ្នក​ទស្សនា​នៅ​តែ​បន្ត​គាំទ្រ​ច្រើន​ វា​អាច​នឹង​ត្រឡប់​មក​វិញ​នូវ​រដូវ​កាល​ក្រោយ​ ជាមួយ​សាច់រឿង​កាន់​តែ​ពិសេស​ជាងវគ្គទី ១៕ ​​​​​​​ ​

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

អត្ថបទថ្មី