ចុចផ្ទាល់នឹងដៃ ល្បឿនខុសគ្នាបែបណារវាង iPhone 11 Pro/XS និង iPhone X?
- 2019-09-24 02:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុចផ្ទាល់នឹងដៃ ល្បឿនខុសគ្នាបែបណារវាង iPhone 11 Pro/XS និង iPhone X?
ចន្លោះមិនឃើញ
Channel ល្បីឈ្មោះលើគេហទំព័រគឺ EverythingApplePro បានលើកយកវីដេអូថ្មីមួយ ជុំវិញការប្រៀបធៀបល្បឿនដំណើរការកម្មវិធីលើ iPhone ជំនាន់ចាស់ថ្មីទាំងបីម៉ូឌែល រួមមាន iPhone 11 Pro (២០១៩), iPhone XS (២០១៨) និង iPhone X (២០១៧)។
ការសាកល្បងនេះដើម្បីចង់ដឹងច្បាស់ពីកម្រិតខុសគ្នានៃល្បឿនរបស់ម៉ាស៊ីនទាំង ៣ ស្របពេល Apple បានបង្ហើបរួចមកហើយថាឈីប A13 Bionic លឿនជាងជំនាន់មុន ២០ ភាគរយ ចុះការតេស្តផ្ទាល់មានភាពខុសប្លែកគ្នាឬអត់?
ក្នុងនោះមាន ១៦ កម្មវិធី-ហ្គេមដែលនឹងសាកល្បង ដោយលទ្ធផលជុំទី ១ រវាង iPhone XS និង iPhone 11 Pro គឺចាយពេលលើសខ្វះគ្នាតែ ១ វិនាទីគត់ ស្របពេលសេរ៊ីចាស់ iPhone XS ប្រើពេលដល់ទៅ ៤ នាទី ២៣ នាទី។
ចូលដល់ជុំទី ២ ក្នុងការបើក App ទាំង ១៦ ម្តងទៀត លទ្ធផលក៏បានសម្រេចរកអ្នកចាញ់ឈ្នះដូចបង្ហាញខាងក្រោម៖
iPhone XS សរុបប្រើពេល ៥ នាទី ២១ វិនាទី
iPhone 11 Pro សរុបប្រើពេល ៥ នាទី ៤៩ វិនាទី
iPhone X សរុបប្រើពេល ៧ នាទី ២៧ វិនាទី
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថាជុំវិញមូលហេតុដែល iPhone XS ប្រើពេលតិចជាង iPhone 11 Pro ក៏ត្រូវបានខាងគេហទំព័រ 9to5mac យល់ឃើញថាអាចមកពីបញ្ហាដំណើរការមិនល្អលើប្រព័ន្ធ iOS 13 ពោលគឺលទ្ធផលអាចនឹងមានការប្រែប្រួលប្រសិនធ្វើការតេស្តម្តងទៀតលើ iOS ជំនាន់ក្រោយ៕
អានអត្ថបទ: