​ប្រើពេល ៦៨ ឆ្នាំ ឡាន Toyota Land Cruiser អាចវៃចេញបាន ១០ លានគ្រឿង

  • 2019-09-23 04:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​​ Toyota Land Cruiser ពេល​នេះ​អាច​លក់​ចេញ​បាន​ជាង ១០ លាន​គ្រឿង ក្រោយ​ពី​ចេញ​លក់​លើ​ទីផ្សារ​បាន​រយៈពេល ៦៨ ឆ្នាំ ដោយ​គ្មាន​ឈប់​ឈរ។ Land Cruiser ជា​ម៉ូដែល​​ដែល​លក់​បាន​យូរ​ឆ្នាំ​ជាង​គេ​របស់ Toyota ហើយ​ក៏​ជា​ម៉ូដែល​សំខាន់​មួយ​របស់​ម៉ាក​ជប៉ុន​នេះ​ផង​ដែរ។

​រថយន្ត​ Land Cruiser ចេញ​លក់​លើ​ទីផ្សារ​តាំង​ពី​ឆ្នាំ ១៩៥១ ដែល​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​រូបរាង​ជា​ច្រើន​លើក។ រូបរាង​បច្ចុប្បន្ន​របស់​វា​ត្រូវ​បាន​ផ្លាស់​ប្ដូរ​តាំង​ពី​ឆ្នាំ ២០០៧ មក ដែល​រំពឹង​ថា​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​រូបរាង​ម្ដង​ទៀត​នៅ​អំឡុង​ឆ្នាំ ២០២០ ខាង​មុខ។

ការ​ផលិត​រថយន្ត​ Land Cruiser ជំនាន់​ដំបូង​ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៥១ ជា​រថយន្ត​ដែល​មាន​​ទ្រង់ទ្រាយ​ដូច​រថយន្ត Jeep របស់​អាមេរិក។ ច្រើន​ឆ្នាំ​កន្លង​មក​នេះ Land Cruiser បាន​ផលិត​ជា​ប្រភេទ​បើក​ដំបូល, ប្រភេទ Wagon, ប្រភេទ​ភីកអាប់ និង​ប្រភេទ SUV នា​ពេល​បច្ចុប្បន្ន​នេះ៕​​​

ចុចអាន ៖ ចេញ​តម្លៃ​ហើយ! ​ម៉ូតូ​រាង​ឡូយ​ Yamaha ​កម្លាំង​ ១៥៥ សេសេ​

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង