ចេញតម្លៃហើយ! ម៉ូតូរាងឡូយ Yamaha កម្លាំង ១៥៥ សេសេ
- 2019-09-21 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញតម្លៃហើយ! ម៉ូតូរាងឡូយ Yamaha កម្លាំង ១៥៥ សេសេ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Yamaha ប្រទេសថៃ បានប្រកាសចេញម៉ូតូស្ព័រកម្លាំង ១៥៥ សេសេមកលើទីផ្សារហើយ ដែលមានឈ្មោះថា Yamaha XSR155 ស្ថិតក្នុងស្រឡាយម៉ូតូ XSR700 និង XSR900 របស់ Yamaha Sport Heritage ដូច្នោះដែរ។
ម៉ូតូនេះរចនារូបរាងបែប Classic ដោយបំពាក់ចង្កៀងបំភ្លឺផ្លូវមូល LED ភ្លើងស៊ីញ៉ូមុខ-ក្រោយក៏ជាអំពូល LED ដូចគ្នា ស្រដៀងទៅនឹងម៉ូតូរបស់ Honda ម៉ូឌែល CB1000R និង CB650R ។
Yamaha XSR155 ប្រើប្រាស់ស៊ីឡាំង ១ (liquid-cooled ) មានកុងទ័រអេឡិចត្រូនិច LCD ចង្កឹះលេខ ៦ វគ្គ មានធុងសាំងផ្ទុកបានច្រើនបំផុត ១០ លីត្រ។ ចំពោះតម្លៃនៅថៃខ្ទង់ប្រមាណជា ៣០០០ ដុល្លារ។ ដោយឡែក នៅទីផ្សារក្នុងស្រុកអាចនឹងមានលក់ឆាប់ៗនេះ៕
ទស្សនារូបភាពស្អាតៗខាងក្រោមនេះ
ចុចអាន៖ -មកដឹងតម្លៃ Honda CB150R ស៊េរី ២០១៨ លក់នៅទីផ្សារស្រុកថៃ និងកម្ពុជា