ហេតុ​ផល ៨​យ៉ាង​ ដែល​ Rosé ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ស្រឡាញ់​ដក​ចិត្ត​មិន​រួច​ ​

  • 2019-09-27 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិត​ជា​ពិបាក​ប្រសិន​ជា​ឲ្យជ្រើស​រើស​ស្រឡាញ់សមាជិក​ណា​ម្នាក់​ខ្លាំងជាងគេនៅ​ក្នុង​ក្រុម​ចម្រៀង​ស្រី​របស់​កូរ៉េ​ Blackpink ពីព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ទេពកោសល្យ និង​សមត្ថភាព​រៀងៗ​ខ្លួន​​។ ទាំង Jisoo Jannie Lisa និង​ Rosé សុទ្ធ​តែមាន​ចំណុចពិសេស ប៉ុន្តែក្នុងចំណោមអ្នកទាំង ៤ យើងសូមលើក​យក​ Rosé មកបង្ហាញព្រមជាមួយហេតុផលដែល​អ្នកគាំទ្រពេញចិត្តនាង។

១. សម្លេង​ខុស​ប្លែក​ពីគេ

សម្លេង​របស់​ Rosé ពេល​ស្តាប់​ម្តង​ណា​ពិតជា​រណ្តំធ្វើ​ឲ្យ​គេង​លក់​ ពី​ព្រោះ​តែ​មាន​ភាព​ខុស​ប្លែក​ពី​អ្នក​ដ៏​ទៃ​នៅ​ពេល​ស្តាប់​សម្លេង​របស់​នាង​ច្រៀង​ម្តងៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​គាំទ្រក៏​សរសើរ​ពី​សមត្ថភាព​សម្លេង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ដាក់​អារម្មណ៏​ទៅ​តាម​បទ​ចម្រៀង​។

២. មាន​ទេពកោសល្យ​ច្រើន​

អ្នក​គាំទ្រ​របស់​ Blackpink ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​ Rosé មាន​សមត្ថភាព និង​ទេពកោសល្យ​ច្រើន​ក្រៅ​ពី​សម្លេង​ពីរោះ​ នៅ​ក្នុង​នោះ​រួម​មាន​ ការ​ចេះលេង​ Guitar និង​ Piano ដែល​ជា​ចំណុច​ទាក់​ទាញ​មួយ​ធ្វើ​ឲ្យ​ Rosé ប្រលងជាប់​ Audition នៅ​ក្នុង​ទីក្រុង Melbourne។

៣. ការ​រាំ​ដ៏​ទាក់​ទាញ​

ការ​រាំ​របស់​ Rosé តែង​តែ​ទទួល​បាន​ភាព​ទាក់​ទាញ​ខ្លាំង​ទៅ​លើឆាក​ ក្នុង​​ការ​ផ្លាស់​ប្តូរ​ក្បាច់​នីមួយៗ​នៅ​ក្នុង​បទ​ចម្រៀង​ ពី​ព្រោះ​តែ​រាង​ដ៏​តូច​ស្រឡូន​។

៤.សក់​របស់​ Rosé

ចំណែក​ឯ​សក់វិញក៏​ទទួល​បាន​ភាព​ទាក់​ខ្លាំង​ដែរ​ ខុសពីសមាជិកផ្សេងទៀត នៅ​ពេល​រាំ​ម្តងៗ​។ ​សក់​នាងពិតជាមាន​ទម្ងន់​ និង​ស្រស់​ស្អាត​បំផុត។

៥. កម្ពស់​អាច​ក្លាយ​ជាម៉ូដែល

បើ​និយាយ​ពី​កម្ពស់​​វិញ Rosé ជា​តារា​ចម្រៀង​មួយ​រូប​ ដែល​អាច​ត្រូវប៉ាន់សម្រាប់​ទី​ផ្សារ​តារា​ម៉ូដែលបាន​។ ដូច​នេះ​​ហើយ​បាន​ជា​ Rosé តែង​តែ​មាន​មុខ​នៅ​លើ​ទស្សនា​វដ្តី​ល្បីៗរបស់​កូរ៉េ​។

៦. ការ​ជ្រើស​រើស​ Style

អ្នក​គាំទ្រ​ជា​ច្រើន​តែង​តែជ្រើស​យក​ Style ស្លៀក​ពាក់​តាម​ Rosé ​ព្រោះ​តែ​ការ​ស្លៀក​ពាក់​មើល​ទៅ​សាមញ្ញ​ធម្មតា​ ប៉ុន្តែ​មាន​ភាព​ទាក់​ទាញ​ និង​មាន​ទំនុក​ចិត្ត​នៅ​ពេល​ពាក់​។

៧. អាកប្ប​កិរិយាខាង​ក្រៅ​

Rosé ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ក្រុម​ ដែល​តែង​តែ​រួស​រាយ​រាក់​ទាក់​ និង​ចូល​ចិត្ត​លេង​សើច​ច្រើន​នៅ​ពេល​និយាយ​ម្តងៗ ដែល​ជា​ចំណុច​គួរ​ឲ្យ​ស្រលាញ់​មួយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តែង​តែ​ចូល​ចិត្ត​​។

៨.​តែង​តែ​សប្បាយ​ចិត្ត​ នៅ​ពេល​បាន​ញាំ

Rosé ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ញ៉ាំ​ខ្លាំង​បំផុត​ និង​តែង​តែ​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ញ៉ាំ​របស់​ឆ្ងាញ់​ម្តងៗ​។ នៅ​ពេល​កំពុង​ញ៉ាំ Rosé តែង​តែ​គិត​ថា​វា​ជា​របស់​សំខាន់​បំផុត​។ ទាំង​នេះ​អស់​នេះ​ជា​ចំណុច​ទាក់​ទាញ​មួយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្រលាញ់​ នឹងចរិតពីធម្មជាតិរបស់នាង៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា