GoPro ធ្វើឲ្យ Vlogger រំជួលចិត្តព្រោះរបស់ថ្មី ២ នេះសុទ្ធតែខ្លាំងៗ
- 2019-10-02 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GoPro ធ្វើឲ្យ Vlogger រំជួលចិត្តព្រោះរបស់ថ្មី ២ នេះសុទ្ធតែខ្លាំងៗ
ចន្លោះមិនឃើញ
រំលងប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន GoPro បានប្រកាសចេញជាផ្លូវការនូវផលិតផលជំនាន់ចុងក្រោយបង្អស់ ២ ដោយតបស្នងនូវទឹកចិត្តរង់ចាំរបស់អ្នកគាំទ្រជាយូរមកហើយ ដែលនោះគឺជា Hero 8 Black និងមួយទៀតឈ្មោះគឺ MAX។
សមត្ថភាពខ្លាំងៗមានលើ Hero 8 Black មិនសូវខុសពី Hero 7 Black ប៉ុន្មាននោះទេ។ យ៉ាងណាមិញកន្លែងចាក់ដោតខ្លាំងដែលអ្នកធ្លាប់ប្រើ GoPro ទាំង Vlogger ឬ YouTuber ធ្លាប់ចង់បាននោះ ស្រាប់ប្រទៈឃើញនៅលើតួខ្លួន Hero 8 Black នេះតែម្តង ដែលឲ្យឈ្មោះថា “media module” ដោយមានបំពាក់កន្លែងដោត Mic, កន្លែងដាក់ភ្លើងជំនួយ និងអេក្រង់មួយទៀតប្រភេទ LCD (External mic, external video light និង external LCD)។
រីឯផ្នែកសហ្វវែវិញនោះ Hero 8 នឹងបំពាក់ដោយសហ្វវែជំនាន់ថ្មីគឺ HyperSmooth 2.0 (ជំនួយឲ្យវីដេអូកាន់តែមានលំនឹង កាត់បន្ថយកម្រិតញ័រកាន់តែល្អជាងមុន)។ ឯមុខងារ TimeWarp 2.0 ឬ hyperlapse ដែលអ្នកទាំងអស់គ្នាស្គាល់ច្បាស់តាំងពីជំនាន់ Hero មុនៗ ក៏បានអាប់ដែតបន្ថែមខ្លាំងផងដែរ។
Hero 8 បំពាក់ដោយសេនស័រកាមេរ៉ាទំហំ 12MP (image sensor) ថតវីដេអូបាន 4K/60p និង 1080/240p អាចចាប់យកប្លង់ជិតដល់ ៨ដង (8X Slow-motion) និងអាចចាប់សកម្មភាពស្វ័យប្រវត្តិនិងអាចកាត់យកកត្រឹមកន្លែងណាដែលចង់បានឲ្យចេញរាងយឺតៗ (Auto-adjust Speed and Slow-mo)។
GoPro អះអាងថា ឡេនលើ Hero 8 នេះមាំធន់ជាងមុន ២ ដង ហើយអាចធន់នឹងទឹកដល់ជម្រៅ ៣៣ ហ្វីត(10 ម៉ែត្រ) ជាពិសេសមុខងារថ្មី ២ ទើបនឹងឃើញមានគឺ Digital Lenses (ជាកន្លែងកំណត់យក SuperView, Wide, Linear ជាដើម) និង Capture Presets (ជា preset settings សម្រាប់អ្នកប្រើចង់កំណត់យកប្លង់ណាដែលខ្លួនពេញចិត្ត)។
ចំណែក MAX (កាមេរ៉ា ៣៦០ ដឺក្រេជំនាន់ ២) ជាសិស្សច្បង Fusion តែ GoPro បានបិទបញ្ចប់កិច្ចសហការជាមួយ Fusion បាត់ទៅហើយ។ យ៉ាងណាមិញ MAX ក៏បង្កប់នូវរបស់ថ្មីៗលើសពី Hero 8 ទៅទៀតដែលមានដូចជា អេក្រង់ខាងមុខ (ងាយស្រួល Vlog ) ប្រព័ន្ធសម្លេងចាប់បានច្បាស់ ៣៦០ ដឺក្រេ, MAX Superview ជាមួយនឹង HyperSmooth 2.0 ដែល GoPro ប្រឹងប្រែងអភិវឌ្ឃន៍យូរណាស់ហើយ។
GoPro ក៏បានបើកឲ្យបើកកម្ម៉ង់ទិញផលិតផលទាំង ២ ផងដែរចាប់ពីថ្ងៃទី ១ ខែតុលារហូតដល់ថ្ងៃ ១៥ ខែតុលាឆ្នាំ ២០១៩ តាមរយៈវិបសាយ GoPro ផ្ទាល់ក្នុងតម្លៃ ៣៩៩ ដុល្លារ ចំណែក MAX (កាមេរ៉ា ៣៦០ ដឺក្រេជំនាន់ ២) តម្លៃ ៤៩៩ ដុល្លារនឹងបើកឲ្យទទួលឥវ៉ាន់ថ្ងៃ ២៤ តុលាខាងមុខនេះ៕
ទស្សនាវីដេអូខាងក្រោម៖