តារា​ប្រុស​ទាំង​នេះ ត្បិតឥឡូវ​ឃើញ​សង្ហាកប់ ប៉ុន្តែ​មើល​រូប​ពី​មុន​វិញ ខ្លះ​ក៏​យ៉ាប់​ណាស់​ដែរ

  • 2019-10-03 04:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រូប​រាង​នៅ​ក្នុង​ពិភព​ k-pop ពិត​ជា​សំខាន់​ណាស់​សម្រាប់​​ការ​ថែ​រក្សា​រាង​យ៉ាង​ណា​ឲ្យ​មើល​ទៅ​មាន​ភាព​ស្រស់​សង្ហាសម្រាប់​ជា​ទី​មនុស្ស​គ្រប់​គ្នា​ចង់​បាន​។ ដូច្នេះ​ខាង​ក្រោម​នេះ​ ជា​តារា​ប្រុស​ទាំង​៦​នាក់​ បាន​ផ្លាស់​បន្តូ​​រាង​របស់​ខ្លួន​កាល​ពី​មុន​ ឲ្យ​កាន់​តែ​ស្រស់​សង្ហា​ នា​ដូច​​ពេល​បច្ចុប្បន្ន​នេះ​។

១. Seo Kangjoon

រូប​រាង​របស់​ Kangjoon កាល​ពី​មុន​ស្គម​ខ្លាំង​ រហូត​ដល់​ធ្វើ​យ៉ាង​ណា​ក៏​មិន​បាន​ដូច​អ្វី​ដែល​ខ្លួន​ចង់​បាន​ ប៉ុន្តែ​រូប​រាង​របស់​តារា​ប្រុស​ក្នុង​រឿង​«​ I am not Robert» រួប​នេះ​បាន​ផ្លាស់​ប្តូរ​ខ្លាំង​ និង​កាន់​តែ​សង្ហា​ជាង​មុន​ទៅ​ទៀត​។

២. Park Seojoon

Park Seojoon ​ក៏​មាន​រូប​រាង​ស្គម​ដែរ​ ប៉ុន្តែ​បន្ទាប់​ត្រូវ​ថត​រឿង​ « Midnight Runners» និង​តម្រូវ​ឲ្យ​​ដើរ​តួ​ជា​ប៉ូលិស​មក​។ Seojoon ក៏​បាន​ចូល​ទៅ​ហាត់​ប្រាណ​ដើម្បី​ថត​រឿង​មួយ​នេះ​។

៣. Lee Minho

មុន​ក្លាយ​ជា​តារា​សម្ដែង Lee Minho មាន​រូប​រាង​ស្គម​នឹង​មិន​សង្ហានោះ​ទេ​ បន្ទាប់​ពី​ចូល​សិល្បៈ​មក​ក៏​បាន​ផ្លាស់​ប្ដូរ​រូប​រាង​ខ្លួន​ឯង​ឲ្យ​កាន់​តែ​មាន​ភាព​រឹង​មាំ​ និង​សង្ហា​កាន់​តែ​ខ្លាំង​ ដែល​អ្នក​ណា​ក៏​ប្រាថ្នា​ចង់​បាន​។

៤. Kim Woobin

Woobin រូប​រាង​កាល​ពី​មុន​កាន់​តែ​មិន​សង្ហា​ថែម​ទៀត​ ពីព្រោះ​តែ​កម្ពស់​ខ្ពស់​ប្រែរូប​រាង​បែរ​ជា​ស្គម​ទៅ​វីញ​ ប៉ុន្តែ​ Woobin ​ក៏​បាន​កែប្រែ​រូប​រាង​របស់​ខ្លួន​សម្រាប់​ការ​សម្ដែង។

៥. Park Bogum

​​​​​​

Park Bogum ក្លាយ​ជា​តារា​សម្ដែង​តាំង​ពី​ក្មេង​មក​ម្លេះ​ ប៉ុន្តែ​បន្ទាប់​ពី​ផ្លាស់​ប្តូរ​ក្លាយ​ជា​តួ​ឯក​មក​ រូប​រាង​របស់​ Bogum ក៏​បាន​​ប្ដូរមក​ជា​សង្ហាវិញ។

៦. Cha Eunwoo

នៅ​ពេល Cha Eunwoo ចាប់​ផ្ដើម​ជា​មួយ​ក្រុម ASTRO ក៏​មាន​រាង​ស្គម​ដែរ​ ប៉ុន្តែ​បន្ទាប់​ពី​តម្រូវ​ឲ្យ​ក្លាយ​ជា​តារា​សម្ដែង​មក រូប​រាង​របស់ Eunwoo ក៏​បែរ​ជា​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ថែម​ទៀត​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា