ស្ដែងៗ! កម្មកររត់ចែកជើងគ្នាព្រាត ក្រោយផ្ទុះនាវាដឹកប្រេងនៅកូរ៉េខាងត្បូង (មានវីដេអូ)
- 2019-10-03 03:31:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដែងៗ! កម្មកររត់ចែកជើងគ្នាព្រាត ក្រោយផ្ទុះនាវាដឹកប្រេងនៅកូរ៉េខាងត្បូង (មានវីដេអូ)
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្ស ១៨នាក់ បានរងរបួសក្រោយពេលដែលនាវាដឹកប្រេងមួយគ្រឿងផ្ទុះនៅកំពង់ផែ Ulsan នៃប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍កន្លងទៅ។
យោងតាមភ្នាក់ងារសារព័ត៌មានជាតិកូរ៉េឲ្យដឹងថា ហេតុការណ៍ផ្ទុះដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០:៥០នាទីព្រឹក ដែលបណ្ដាលឲ្យមនុស្ស ១៨នាក់រងរបួស ដោយក្នុងនោះមានជនជាតិកូរ៉េ ៩នាក់ (ម្នាក់រងរបួសធ្ងន់) ហើយផ្សេងទៀតជាជនជាតិឥណ្ឌា និងរុស្ស៊ី។ នាវាដឹកប្រេង Stolt Groenland នេះមានចំណុះ ២៥ ០០០តោនជាមួយនាវិក ២៥នាក់ ដែលបានផ្ទុះបណ្ដាលឲ្យរាលដាលទៅដល់កប៉ាល់មួយគ្រឿងទៀតដែលមាននាវិក ២១នាក់។ ក្រោយកើតហេតុ ភ្នាក់ងារជួយសង្គ្រោះបានទៅដល់ទីតាំងទាន់ពេលវេលា ហើយពន្លត់ភ្លើងនៅលើនាវា មុនពេលដែលសណ្ដោងយកទៅជួសជុលឡើងវិញ។
យ៉ាងណាមិញ មកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យផ្ទុះនាវាដឹកប្រេងខាងលើនៅឡើយទេ ខណៈពេលដែលក្រុមជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ដ៕
សូមទស្សនាវីដេអូខាងក្រោម ៖