ចង់រៀននៅអាមេរិក? នេះគឺសាកលវិទ្យាល័យល្បី ៥ប្រចាំរដ្ឋធំៗបើកឲ្យកូនខ្មែរដាក់ពាក្យជាមួយលក្ខខណ្ឌល្អកម្រមាន
- 2019-10-03 09:31:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់រៀននៅអាមេរិក? នេះគឺសាកលវិទ្យាល័យល្បី ៥ប្រចាំរដ្ឋធំៗបើកឲ្យកូនខ្មែរដាក់ពាក្យជាមួយលក្ខខណ្ឌល្អកម្រមាន
ចន្លោះមិនឃើញ
ដំណឹងល្អ! សម្រាប់សិស្សានុសិស្សខ្មែរ ដែលទើបចប់បាក់ឌុប ឬ ទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សា ហើយមានគម្រោងទៅបន្តការសិក្សាក្រៅប្រទេស ឱកាសល្អមកដល់ហើយ។
យោងតាមការណែនាំដោយ WEduAbroad ដែលជាឯកទេសផ្នែកប្រឹក្សាយោបល់ទៅបន្តការសិក្សានៅបរទេស បានឲ្យដឹងថា បច្ចុប្បន្នមានសាកលវិទ្យាល័យ ៥នៅអាមេរិកកំពុងបើកទូលាយសម្រាប់សិស្សនិស្សិតខ្មែរដាក់ពាក្យទៅរៀន ដែលសុទ្ធសឹងជាសាកលវិទ្យាល័យមានឈ្មោះល្បី មានគុណភាពអប់រំខ្ពស់ មានទទួលស្គាល់យ៉ាងទូលំទូលាយលើផ្នែកសិក្សាអប់រំនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោក។
សាកលវិទ្យាល័យទាំង ៥ នោះមានដូចជា ៖
១. សាកលវិទ្យាល័យ University of South Florida ៖
University South Florida (USF) គឺជាសាកលវិទ្យាល័យសាធារណៈដ៏ធំមួយក្នុងរដ្ឋ Florida ដែលផ្ដល់ជូននូវថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និង បណ្ឌិត។ USFមានមហាវិទ្យាល័យចំនួន ១៤ ដែលផ្ដល់ជូននូវមុខជំនាញជាង ១៨០។ តួយ៉ាង មុខជំនាញល្បីៗ ដែលសមស្របសម្រាប់និស្សិតកម្ពុជា៖
២.សាកលវិទ្យាល័យ Saint Louis University ៖
Saint Louis University គឺជាសាកលវិទ្យាល័យកាតូឡិកដ៏ធំមួយដែលមានវ័យចំណាស់ និងភាពល្បីល្បាញនៅក្នុងរដ្ឋ Missouri។ សាកលវិទ្យាល័យនេះបានឈរឈ្មោះក្នុង Top 100 University ដែលផ្ដល់ជូនដោយ U.S News & World Report។ មុខជំនាញល្បីៗសម្រាប់សិក្សាមានដូចជា ៖
៣.សាកលវិទ្យាល័យ Washington State University ៖
សាកលវិទ្យាល័យនេះបង្កើតឡើងតាំងពីឆ្នាំ ១៩៨៩ និងមានឈ្មោះបោះសំឡេងទូទាំងសហរដ្ឋអាមេរិក និងពិភពលោក។ ជាមួយនឹងការចុះឈ្មោះចូលសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ២៤,៤៧០នាក់។ ចំពោះកម្មវិធីសិក្សាមានដូចជា ៖
៤. សាកលវិទ្យាល័យ Suffolk University ៖
ការអប់រំនៅសកលវិទ្យាល័យនេះមានកម្រិត និងស្តង់ដារខ្ពស់ ហើយក៏ជាសកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យផ្នែកច្បាប់ធំបំផុតនៅសហរដ្ឋអាមេរិក ដែលមានកេរ្តិ៍ឈ្មោះល្បីតាំងពីឆ្នាំ ១៩០៦ ក្នុងទីក្រុង Boston។ កម្មវិធីសិក្សាដែលផ្ដល់ជូននូវថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។ មុខជំនាញសិក្សា និងសមស្របសម្រាប់និស្សិតកម្ពុជា ៖
៥. សាកលវិទ្យាល័យ Illinois State University ៖
សាកលវិទ្យាល័យសាធារណៈមួយនេះមានទីតាំងនៅរដ្ឋ Illinois សហរដ្ឋអាមេរិកដែលវ័យចាស់ជាងគេនៅរដ្ឋ Illinois បង្កើតតាំងពីឆ្នាំ ១៨៥៧។ មុខជំនាញល្បីៗ និងបង្កើតនូវធនធានមនុស្ស (គ្រូ) ហើយសមស្របនិស្សិតកម្ពុជាមានដូចជា៖
ដូច្នេះប្រសិនបើ សិស្សនិស្សិត មាតាបិតា ឬ អាណាព្យាបាលមានបំណងចង់ឲ្យកូនជាទីស្រលាញ់ទៅបន្តការសិក្សាទាំងថ្នាក់វិទ្យាល័យ បរិញ្ញាបត្រ ឬអនុបណ្ឌិត លោកអ្នកអាចប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយអ្នកជំនាញប្រឹក្សារបស់ WEduAbroad។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លេខទូរស័ព្ទ៖ 016 54 83 54 / 081 63 6360 ៕