Mate 30 Pro ចេញលក់លើទីផ្សារទីពីរ មានតែអតិថិជនស្ម័គ្រស្មោះទើបទិញបានមុនគេ

  • 2019-10-04 03:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate 30 និង Mate 30 Pro ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ចិន គឺ​ប្រទេស​ម៉ាឡេស៊ី។

Mate 30

ចំពោះ Mate 30 មាន​ប្រភេទ RAM ៨GB/អង្គ​ផ្ទុក ១២៨GB ដែល​មាន​ដាក់​លក់​តម្លៃ​ប្រមាណ​ ៦៧០ ដុល្លារ ចំណែក Mate 30 Pro មាន​ប្រ​ភេទ RAM ៨GB/អង្គ​ផ្ទុក ២៥៦GB ដែល​ដាក់​លក់​តម្លៃ​ប្រមាណ ៩៣០ ដុល្លារ។

Mate 30 Pro

យ៉ាងណាក្ដី​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី Exclusive Ownership Campaign ម៉ូដែល​ Mate 30 Pro នឹង​មាន​លក់​ដំបូងៗ​សម្រាប់​តែ​អតិថិជន​ស្ម័គ្រ​ស្មោះ​របស់​ Huawei ដែល​ធ្លាប់​ប្រើ​ត្រកូល Mate យ៉ាង​ហោច​ណាស់​ពីរ​ស៊េរី។ ការ​លក់​ទូលំទូលាយ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា។

អ្នក​ទិញ Mate 30 Pro ក្នុង​កម្មវិធី​ខាង​លើ​នឹង​ទទួល​បាន​កាដូ​ដែល​មាន​តម្លៃ​ប្រមាណ ២៧៥ ដុល្លារ ក្នុង​នោះ​មាន​ដូច​ជា​ DJI Osmo Mobile 3, សម្បក​ការពារ​, ឆ្នាំង​សាក​​ឥត​ខ្សែ​ប្រើ​លើ​រថយន្ត, បន្ថែម​ការ​ធានា​មួយ​ឆ្នាំ​ទៀត និង​ការ​ធានា​លើ​អេក្រង់ ៦ ខែ។

Mate 30 និង Mate 30 Pro គឺ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Kirin 990 ដែល​រត់​លើ​ Android 10 ប្រើ​ស្បែក​ EMUI 10 ប៉ុន្តែ​មិន​មាន​សេវាកម្ម​ Google Play Services ឡើយ៕​​​​​​​​​​

ចុចអាន ៖ Mate 30 Pro កាន់​ដៃ​ផ្ទាល់​នៅ​វៀតណាម​អាច​លេង​ ​TikTok ​និង BigoLive

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង