បិតា Android បង្ហាញស្មាតហ្វូនថ្មីមួយ មានការឌីហ្សាញប្លែកបំផុត

  • 2019-10-09 03:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​លោក Andy Rubin ​ជា​សហ​ស្ថាបនិក​ប្រព័ន្ធ​ប្រតិបត្តិការ​ Android បាន​បង្ហាញ​ចេញ​នូវ​ស្មាតហ្វូន​ដែល​មាន​​ការ​ឌីហ្សាញ​រូបរាង​ប្លែក​បំផុត​ ដោយ​បង្ហោះ​នៅ​លើ​គណនី Twitter ផ្លូវ​ការ​របស់​ខ្លួន។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Essential Products ដែល​​មាន​ការ​ចូល​រួម​បង្កើត​ឡើង​ដោយ​លោក Andy Rubin ផ្ទាល់ បាន​ឲ្យ​ដឹង​ថា​ វា​គឺ​ជា​ទូរសព្ទ​ថ្មី​របស់​ក្រុមហ៊ុន។ អ្នក​តំណាង​ក្រុមហ៊ុន​បាន​និយាយ​ថា​ ៖ "យើង​បាន​ និង​កំពុង​ធ្វើ​ការ​បង្កើត​នូវ​ឧបករណ៍​ថ្មី ដែល​បច្ចុប្បន្ន​​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង​ដំបូង​ជា​មួយ​ក្រុម​ការងារ​របស់​យើង​នៅ​ក្រៅ​បន្ទប់ពិសោធន៍។ យើង​នឹង​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។ ​”

​​​​​​​​Essential Products បាន​បញ្ជាក់​ថា​វា​គឺ​គម្រោង​ការ​មួយ​ឈ្មោះ​ថា​ GEM ដែល​​​រូបរាង​របស់​វា​មាន​លក្ខណៈ​ប្លែក​ពី​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​ ទាំង​ទ្រង់ទ្រាយ និង​ពណ៌​ខាង​ក្រៅ៕​

ចុចអាន ៖ ថា​ទិញ​-លក់​រថយន្ត​ទៅ​ខាត ស្មាតហ្វូន​ខាត​កាន់​តែ​ធ្ងន់​ទៀត ខ្លះ​ដល់ ៧៦ ភាគរយ/ឆ្នាំ

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង