ថា​ទិញ​-លក់​រថយន្ត​ទៅ​ខាត ស្មាតហ្វូន​ខាត​កាន់​តែ​ធ្ងន់​ទៀត ខ្លះ​ដល់ ៧៦ ភាគរយ/ឆ្នាំ

  • 2019-10-08 06:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចំណាយ​ថវិកា​លើ​ការ​ទិញ​រថយន្ត ជា​មធ្យម​តម្លៃ​នឹង​ធ្លាក់​ចុះ​ទៅ​វិញ​ប្រមាណ ៤០ ភាគរយ​ក្រោយ​ការ​ប្រើប្រាស់​អស់​រយៈ ពេល ៣ ឆ្នាំ។ ប៉ុន្តែ​សម្រាប់​តួ​លេខ​នៃ​ភាគរយ​នេះ បើ​ធៀប​ការ​ចាយ​លុយ​លើ​ស្មាតហ្វូន​គឺ​កាន់​តែ​ខាត​ច្រើន​ជាង​នោះ​ថែម​ទៀត។

យោង​តាម​របាយការណ៍​ពី Flipsy ​បាន​ប្រៀបធៀប​តម្លៃ​ទិញ​លក់​ស្មាតហ្វូន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដោយ​ផ្អែក​តាម​ម៉ូឌែល​នីមួយៗ​ជា​មធ្យម​ស្មាតហ្វូន​ត្រូវ​លក់​ខាត​ចន្លោះ​ពី ៣៨ ទៅ ៧៦ ភាគរយ​ត្រឹម​ការ​ប្រើប្រាស់​អស់​រយៈ​ពេល ១ ឆ្នាំ។

ការ​ធ្លាក់​ចុះ​តម្លៃ​របស់​វា​ក៏​ផ្អែក​ទៅ​តាម​សេរ៊ី​និង​ស្លាកយីហោ ដោយ​ប្រភព​បាន​ឲ្យ​ដឹង​ថា​តម្លៃ iPhone ​ហាក់​ធ្លាក់​ចុះ​ទាប​ជាង​គេ ដោយ iPhone X ក្រោយ​ពេល​ចេញ​ផ្សាយ​បាន​មួយ​ឆ្នាំ​ធ្លាក់​ថ្លៃ​ប្រមាណ ៤៥ ភាគរយ​នៅ​ពេល​លក់​ចេញ​ទៅ​វិញ ខណៈ Galaxy S8 របស់ Samsung ខាត​ ៥៧ ភាគរយ និង G6 របស់ LG ខាត​ធ្ងន់​បំផុត​ដល់​ទៅ ៧៦ ភាគរយ​ឯ​ណោះ​ធៀប​នឹង​តម្លៃ​ទិញ​ចូល​ដំបូង​ក្រោយ​ប្រើ​បាន​មួយ​ឆ្នាំ។

យ៉ាងណាមិញ​ការ​ថមថយ​តម្លៃ​នេះ ក៏​ប៉ះពាល់​តែ​ប្រភេទ​អតិថិជន​និយម​ប្តូរ​សេរ៊ី​ទូរសព្ទ​តែ​ប៉ុណ្ណោះ ផ្ទុយ​ទោ​វិញ​សម្រាប់​អតិថិជន​ដែល​ប្រើ​ដាំ​ខ្ទឹម​គឺ​មិន​បារម្ភ​ពី​ការ​រង​ផល​ប៉ះពាល់​នោះ​ឡើយ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា