មិនធ្លាប់មាន! ពលរដ្ឋនៅទីក្រុងមួយ ត្រូវហាមមិនឲ្យបោកខោអាវ ៥ថ្ងៃ ព្រោះមូលហេតុនេះ
- 2019-10-10 02:57:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់មាន! ពលរដ្ឋនៅទីក្រុងមួយ ត្រូវហាមមិនឲ្យបោកខោអាវ ៥ថ្ងៃ ព្រោះមូលហេតុនេះ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋដែលរស់នៅទីក្រុង Surf City នៃរដ្ឋ North Carolina ត្រូវបានអាជ្ញាធរប្រកាសហាមប្រាមមិនឲ្យបោកខោអាវក្នុងរយៈពេល ៥ថ្ងៃ។
យោងតាមសេចក្ដីប្រកាសឲ្យដឹងថា អាជ្ញាធរបានណែនាំឲ្យពលរដ្ឋទាំងអស់ផ្អាកការបោកខោអាវសិន រហូតដល់ពេលដែលក្រុមការងារបង្ហូរជាតិដែកចេញអស់ពីបណ្ដាញទឹករបស់ទីក្រុង ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១១នេះ។ ខណៈពេលដែលមានសារធាតុដែកច្រើនក្នុងទឹក ការទទួលទានទឹកនោះមិនមានបញ្ហាអ្វីដល់មនុស្សទេ ប៉ុន្តែវាអាចធ្វើឲ្យខូចខោអាវប្រសិនបើដាក់បោកក្នុងម៉ាស៊ីន។ ទោះបីជាទឹកដែលមានជាតិដែកខ្ពស់ មានសុវត្ថិភាពក្នុងការផឹកក៏ដោយ ប៉ុន្តែវាមើលទៅកខ្វក់ខ្លាំងណាស់ដោយសារពណ៌លឿងរបស់វា។
យ៉ាងណាមិញ ក្នុងសេចក្ដីប្រកាសនេះ មិនបានពន្យល់ថាតើមូលហេតុអ្វីដែលបណ្ដាលឲ្យទឹកនោះមិនអាចប្រើប្រាស់សម្រាប់បោកខោអាវបានទេ ប៉ុន្តែធានាថានឹងខិតខំពន្លឿនប្រតិបត្តិការបង្ហូរជាតិដែកចេញពីក្នុងទឹក៕