៦ ចំណុចបើ​បាន​ដឹង​មុន ដឹង​តែ​សប្បាយពេល​​​ទៅ​បារខែមអាស៊ានស្អែក​នេះ​

  • 2019-10-11 07:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារខែមអាស៊ាន ២០១៩ នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​រយៈ​ពេលពីរ​ថ្ងៃ​នៅថ្ងៃទី ១២ – ១៣ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា(សាលាតិចណូ)។

រូបភាព៖ BarCamp Phnom Penh

អ្នកធ្លាប់ចូលរួមប្រហែលជាស្គាល់បារខែមរួចមកហើយ វាជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង​ផ្នែកបច្ចេកវិទ្យា និងការចាប់ផ្ដើមលើការបង្កើត​អាជីវកម្ម និងជាព្រឹត្តិការណ៍បច្ចេកវិទ្យា​ក្នុង​ស្រុក​ធំជាងគេមួយ ដែលមានវាគ្មិន​ជំនាញ​មាន​ប្រធានបទ​ឡើង​ធ្វើ​បង្ហាញ រួមទាំង​អ្នក​ចូលរួមមកពីគ្រប់ទិសទី ដែលគ្រប់​ទាំង​អស់គ្នា​អាច​បង្កើត​ទំនាក់ទំនង​ ចែក​រំលែក​ស្វែងយល់ពី​គ្នា​ទៅ​វិញទៅ​មក។

ខាងក្រោមជាការណែនាំមួយចំនួនសម្រាប់ការ​ចូលរួមក្នុងកម្មវិធីបាខែម៖

១) សូមចុះឈ្មោះជាមុននៅក្នុងវិបសាយ barcamp ដោយចុចលើប៊ូតុង Register

គោលបំណងនៃការចុះឈ្មោះនេះ គឺដើម្បីអាចឲ្យអ្នករៀបចំកម្មវិធី​បាន​ដឹង​ពី​ចំនួនអ្នក​ចូលរួម ងាយស្រួលក្នុង​ការ​រៀបចំ​ជា​មុន។

២) - សូមអញ្ជើញមកចូលរួមកម្មវិធីឲ្យបាន​មុន​ម៉ោង ៧ ព្រឹក ដើម្បី​ទទួលបាន​អាវយឺត (អាវយឺតសម្រាប់អ្នក​ដែល​បាន​ចុះឈ្មោះ​នៅលើវិបសាយ ហើយធ្វើតាមការណែនាំរបស់អ្នករៀបចំ ឬអាចដើរទស្សនាការដាក់តាំងបង្ហាញសេវាកម្ម ផលិតផល របស់ក្រុមហ៊ុននានា។

អាវយឺតសម្រាប់អ្នក​ដែល​បាន​ចុះឈ្មោះ​នៅលើវិបសាយ

៣) - គួរយក Laptop, Tablet ឬ Smart Phone មកជាមួយ រួមទាំង​ព្រីភ្លើងសម្រាប់ប្រើប្រាស់ក្នុង​ករណី​ចាំបាច់។

៤) - ការបើកកម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង ៩ ព្រឹក ដោយមានការអញ្ជើញចូលរួមចំណាប់អារម្មណ៍កម្មវិធីពីសំណាក់វាគ្មិន តំណាង​មកពីក្រុមហ៊ុននានា រួមទាំង​ការ​ណែនាំរបស់ពិធីករ ពិធីការិនី អំពីកម្មវិធី។

រូបតំណាង

៥) - វាគ្មិន​ដែលមានប្រធានបទចែករំលែក សូម​ដាក់ពាក្យទៅវែបសាយបារខែម ដើម្បី​ឲ្យ​ក្រុមការងាររៀបចំជូន។ សម្រាប់​អ្នកដែលមិនមានប្រធានបទ តែមានបំណងមកចូលរួមស្ដាប់ សូមមើលក្ដារខៀន​ប្រកាសពី​ប្រធាន​បទ មើលលេខបន្ទប់ មើលភាសា (ថាតើពេលធ្វើបទបង្ហាញគេនិយាយភាសាខ្មែរ ឬអង់គ្លេស) រួចរួសរាន់ចូលទៅកាន់បន្ទប់ ដើម្បី​ចូលរួម​ស្ដាប់ និង​អាច​បញ្ចេញមតិយោបល់ ឬធ្វើការសាកសួរសំណួរផ្សេងៗដែលទាក់ទងជាមួយប្រធានបទ។

៦) - ម៉ោងសម្រាកអាហារថ្ងៃត្រង់ ចាប់ពីម៉ោង ១២ ដល់ ម៉ោង ១ រសៀល។ ចាប់ពី​ម៉ោង ១ រសៀល ដល់ម៉ោង ២ មានកម្មវិធីលេងកម្សាន្តបានរង្វាន់ និងការសម្ដែងផ្សេងៗ៕

ព័ត៌មានលម្អិតសូមទស្សនាវីដេអូខាងក្រោម៖

ចុចអានអត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី