ក្រែង​ចង់​ជួប​ផ្ទាល់! ម្ដង​នេះ​ដល់​វេន​ប្រុស​ស្អាត​ទាំង​៣ ត្រកូល "សុវត្ថិ"​ម្ដង​ហើយ

  • 2019-10-11 09:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​តារា​ល្បី​ៗ​ជា​ច្រើន​ដួង បាន​​ចូល​ខ្លួន​បន្ត​បន្ទាប់​មក​អង្រួន​ឆាក​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ភេសជ្ជៈ Boostrong Music On Fire នៅ​ស្ទូឌីយោ​ភីអិនអិន​ជា​រៀង​រាល់​សប្ដាហ៍​នោះ ឥឡូវ​នេះ​មាន​ដំណឹង​ថា ដល់​វេន​ប្រុស​ស្អាត​ទាំង​៣ កូន​របស់​លោក ព្រាប សុវត្ថិ ម្ដង​ហើយ។

បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទាំង​តក់​ក្រហល់​ទេ ពួក​គេ​ទាំង​៣ នឹង​មាន​វត្តមាន​លើ​ឆាក​តន្ត្រី​របស់ ភីអិនអិន នៅ​ស្អែក​នេះ ដែល​នឹង​ធ្វើ​ឲ្យ​​ពេល​វេលា​សម្រាក​ចុង​សប្ដាហ៍​របស់​អ្នក​កាន់​តែ​អស្ចារ្យ ហ៊ោ​ទៅ​តាម​ចង្វាក់​ភ្លេង ក្រោម​សំនៀង​រួម​គ្នា​របស់​តារា​តំណក់​ឈាម​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ទាំង​៣​រូប​។ តាម​ព័ត៌មាន

តារា​ចម្រៀង​ដ៏​​ស្រស់​សង្ហា​ទាំង​៣ ដែល​ស្ទីល​សិល្បៈ​ទាន់​សម័យ​ក្នុង​ស្រទាប់​យុវវ័យ ក៏​បាន​ត្រៀម​រួចរាល់​ជា​ស្រេច​នូវ​បទ​ចម្រៀង​ល្បី​ៗ ពីរោះ​ៗ​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​ពួក​គេ អម​ទៅ​ដោយ​ក្បាច់​រាំ​យ៉ាង​ពិសេស​ថែម​ទៀត​ផង សម្រាប់​ផ្ដល់​ជូន​ទៅ​អ្នក​គាំទ្រ​របស់​ពួក​គេ។

តាម​គ្រប់​គ្រង​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​ខាង​លើ បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​លោក ព្រាប សុវត្ថិ នៅ​មាន​ការ​សម្ដែងShow រាំ​ជក់​ចិត្ត ជក់​ភ្នែក ទៅ​តាម​ចង្វាក់​ភ្លេង​លាន់​លឺ​ពេញ​ផ្ទៃ​ឆាក​ផង​ដែរ ដើម្បី​ញុំាង​ឱ្យ​បរិយាកាស​កម្មវិធី​តន្ត្រី​ទាំង​មូល កាន់​តែ​មាន​ភាព​ពុះ​កញ្ជ្រោល​ទៅ​ដល់​អារម្មណ៍​ទស្សនិកជន​ដែល​បាន​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់​ក្នុង​ស្ទូឌីយ៉ូ ក៏​ដូច​ជា​ប្រិយមិត្ត​ដែល​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍។

នៅ​មាន​ទៀត ទន្ទឹម​គ្នា​នេះ​ដែរ ក៏​មាន​ការ​ចូល​រួម​បក​ស្រាយ ចម្រៀង​ពីរោះ​ៗ​បន្ត​ទៀត ពី​សំណាក់​តារា​ស្រី សម្បុរ​ស្រអែម​ស្រស់ ឈិន ម៉ានិច ថែម​ទៀត ដែល​កញ្ញា​នឹង​មក​កំដរ​លោក​អ្នក​ជាមួយ​នឹង​សំឡេង​ដ៏​ស្រទន់​របស់​កញ្ញា និង​រួម​ទាំង​តារា​ប្រុស​ស្រី​ជា​ច្រើន​ដួង​ទៀត។

សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ការ​បក​ស្រាយ​បទ​ចម្រៀង ក៏​ដូច​ជា​ការ​សម្ដែងShow ពិសេស​ៗ​ពី​វត្តមាន​តារា​ៗ​ល្បី​ៗ​ខាង​លើ នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ភេសជ្ជៈ Boostrong Music On Fire ដោយ​ផ្ទាល់ និង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន នៅ​ថ្ងៃ​សៅរ៍ ទី ១២ ខែ តុលា ឆ្នាំ ២០១៩ វេលា​ម៉ោង ៤ និង ៣០ នាទី​រសៀល​តទៅ។

បន្ថែម​ពី​នេះ​ទៀត កម្មវិធី​នៅ​តែ​បន្ត​ស្វែង​រក​ម្ចាស់​រង្វាន់ ទឹក​ប្រាក់​២០ម៉ឺន​រៀល ដល់​មាស​១​តម្លឹង នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​ជាមួយ​នឹង​ហ្គេម Boostrong តេ​ឈ្នះ​លុយ ដោយ​គ្រាន់​តែ​តាម​ដាន​ទស្សនា​ការ​ប្រគំ​តន្ត្រី ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពិធី​ករ​ជា​ការ​ស្រេច៕

អត្ថបទពេញនិយម