ស្អាត​ពេក​ហើយ! កន្លែង​ដែល លក្ខិណា ទៅ​ដល់​នេះ មើល​ហើយ ចង់​ចេញ​ពី​ផ្ទះ​ទៅ​ភ្លាម

  • 2019-10-12 02:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាយ លក្ខិណា បាន​ចេញ​ពី​ប្រទេស​កំណើត​ប្រមាណ​ជាង​១​ខែ​មក​ហើយ ឆ្ពោះ​ទៅ​ប្រទេស​កាណាដា​ជា​លើក​ទី​២ ដើម្បី​បំពេញ​បេសកកម្ម​សិល្បៈ​របស់​នាង​ក្រោម​ការ​ឧបត្ថម្ភ​របស់​​ម្ចាស់​ឧបត្ថម្ភ​មួយ​រូប។

សល់​ពេល​ទំនេរ​ពី​ការងារ គេ​ឃើញ​តារា​ស្រី បាន​ដើរ​លំហែ​ទៅ​កន្លែង​ជា​ច្រើន​ក្នុង​ប្រទេស​កាណាដា។ ម្សិលមិញ​នេះ លក្ខិណា បាន​ទៅ​ដល់​កន្លែង​មួយ ដែល​មាន​ទេសភាព​ស្អាត​ប្លែក​ពី​ស្រុក​ខ្មែរ​តែ​ម្ដង។ តាម​តារា​ស្រី​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ទី​នោះ​មាន​ឈ្មោះ​ថា  Mont-Tremblant ទីក្រុង Quebec។

តំបន់​នេះ ត្រូវ​គ្រប​ដណ្ដប់​ដោយ​ពណ៌​លឿង​ក្រហម​ស្រស់​របស់​ផ្កា និង​ស្លឹក​រុក្ខជាតិ​ទាំង​ឡាយ​ដែល​មាន​ក្នុង​តំបន់ បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត និង​ទាក់​ភ្នែក​បំផុត រហូត​ដល់​តារា​ស្រី ទប់​ចិត្ត​មិន​បាន​ផ្ដិត​យក​រូប​ភាព​ជា​ច្រើន​សន្លឹក​ចែក​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​ទស្សនា​ដែរ។

ជឿ​ថា កន្លែង​នេះ​បើ​ស្ថិត​ក្នុង​ស្រុក​ខ្មែរ​យើង​វិញ ថ្ងៃ​សៅរ៍ អាទិត្យ ចុង​សប្ដាហ៍​នេះ គ្មាន​អ្នក​នៅ​ផ្ទះ​ទេ​មើល​ទៅ!។ តោះ...ទស្សនា​ទី​កន្លែង​ដ៏​​ស្រស់​ស្អាត​របស់​កាណាដា​មួយ​នេះ​ជាមួយ លក្ខិណា ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា