ទៅលេងបារខែមនៅតិចណូ កុំភ្លេចចូលលេងស្តង់ Sabay មានរឿងសំខាន់ចង់ប្រាប់

  • 2019-10-12 08:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារខែមអាស៊ាន ២០១៩ បានវិលត្រឡប់មកវិញដើម្បីបន្ត នាំជូនលោកអ្នកនូវប្រធានបទ វាគ្មិន និងកម្មវិធីល្អៗ។ ក្រុមការងាររៀបចំកម្មវិធីបារខែមកម្ពុជា បានប្រកាសជាផ្លូវការថា កម្មវិធីបារខែមអាស៊ាន២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា “សាលាតិចណូ”។

កម្មវិធីបារខែមអាស៊ាន២០១៩ នឹងប្រមូលផ្តុំអ្នកសេ្នហាវិស័យបច្ចេកវិទ្យា មកចែករំលែក និង ពិភាក្សាអំពីការវិវឌ្ឍក្នុងប្រទេស និងជុំវិញសកលលោករបស់វិស័យដ៏ធំមួយនេះ តាមរយៈ ប្រមើរមើលទៅអនាគតនៃសម័យកាលឌីជីថលដែលមានដូចជា សេដ្ឋកិច្ចឌីជីថល ពលរដ្ឋ ឌីជីថល និងឧស្សាហកម្ម ៤.០។

ដូចនេះសម្រាប​អ្នក​ដែល​បាន​ទៅចូល​រួម កុំភ្លេចចូល​មកកាន់ស្តងរបស់ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ Sabay Digital Corp កំពុង​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ជំនាញ​ផ្នែកសសេរកម្មវិធីព័ត៌មានវិទ្យា, Network, Sale and Marketing, Media and Video Production, Accounting រួម​ជាមួយតំណែងបច្ចកវិទ្យាជាច្រើនទៀត ដែល​កំពុងមាន​នៅ​ស្តង់​តាំង​ពិព័រណ៍​បាខែម​អាស៊ាន ២០១៩ ស្ថិត​នៅ​បរិវេណសាលា​តិច​ណូ​។

ចំពោះ​ការ​ដាក់​ពាក្យ មាន​ភាព​ងាយ​ស្រួល​មែន​ទែន ​ប្រសិន​បើ​ប្រិយមិត្ត​មិន​បាន​យក CV មក​ជាប់​ខ្លួន​ទេ គ្រាន់តែ​ដោនឡូត​កម្មវិធី​ស្កេន​បារកូដ រួច​ថត​លើ​បារកូដ នឹង​ឃើញតំណភ្ជាប់​មួយ​គឺ apply.sabay.com រួច​បំពេញ​ពាក្យ​នៅ​ទីនេះ​ផ្ទាល់​តែ​ម្ដង និងអាចធ្វើ​តេស្តផ្ទាល់ក៏បាន។

ដូច​នេះ បើ​សិន​ប្រិយមិត្តឬ​យុវជន​មាន​មាន​បំណង​ចង់​ទទួល​បាន​បទពិសោធន៍​ការងារ​ដែលមាន​លក្ខខណ្ឌ​ល្អ អាច​ចូល​ទៅ​ដាក់​ពាក្យ​បាន​ដោយ​មិន​គិតថ្លៃ៕

អត្ថបទ៖ ម៉េងងី