Petr Cech សង្គ្រោះប៉េណាល់ទី២ដង ក្នុងការប្រកួតហុកគីលើទឹកកកលើកដំបូង
- 2019-10-14 03:21:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Petr Cech សង្គ្រោះប៉េណាល់ទី២ដង ក្នុងការប្រកួតហុកគីលើទឹកកកលើកដំបូង
ចន្លោះមិនឃើញ
កីឡាករ Petr Cech បានជួយក្រុម Guildford Phoeni ទទួលបានជ័យជម្នះតាមរយៈការប៉េណាល់ទី ក្នុងការប្រកួតលើកដំបូងរបស់គេនៃកីឡាករហុកគីលើទឹកកក។
អតីតអ្នកចាំទីររបស់ Chelsea និង Arsenal ហើយបច្ចុប្បន្នក៏ជាអ្នកផ្ដល់យោបល់នៅតោខៀវ បានសង្គ្រោះបាល់ប៉េណាល់ទី២ដង នាំ Guildford Phoeni យកឈ្នះលើក្រុម Swindon Wildcats ៣-២ ក្នុងកីឡដ្ឋាន Guildford Spectrum។
ក្នុងការប្រកួតក្រុមរបស់ Petr Cech បាននាំមុខ ២-១ ទៅហើយ តែចុងក្រោយកីឡាករ Taylor Wootton រកគ្រាប់តាមស្មើឲ្យ Swindon Wildcats។ លទ្ធផលស្មើនេះតម្រូវឲ្យក្រុមទាំងពីរប៉េណាល់ទីកាត់សេចក្ដី។ Petr Cech បានសង្គ្រោះគ្រាប់ដំបូងនិងចុងក្រោយនាំជ័យជម្នះដល់ក្រុម៕