ភ្ញាក់ផ្អើល! សត្វខ្លាដាច់ពូជ១ប្រភេទ ត្រូវពលរដ្ឋរាយការណ៍ថាប្រទះឃើញនៅអូស្ត្រាលី

  • 2019-10-17 02:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វខ្លាមួយប្រភេទ ដែលគេ​ជឿ​ថា​បាន​ដាច់​ពូជ​ជាង ៨០​ឆ្នាំ​មក​ហើយ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ប្រទះ​ឃើញ​នៅ​ព្រៃ​អូស្ត្រាលី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

យោង​តាម​ភ្នាក់​ងារ​បរិស្ថាន​អូស្ត្រាលី​ឲ្យ​ដឹង​ថា សត្វ​ខ្លា​ប្រភេទ Tasmania ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​ដាច់​ពូជ​កាល​ពីឆ្នាំ ១៩៣៦កន្លង​ទៅ។ ខ្លា​នេះ​ប្រភេទ​នេះ មាន​ស្នាម​ឆូត​ធំៗ​ជាង​ខ្លា​ធម្មតា និង​មានកម្លាំង​ថ្កាម​ខាំ​ខ្លាំង។ ក្រៅ​ពី​នេះ អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​ពី​រូបរាង​សត្វ​ខ្លា Tasmania គឺ​មាន​ផត​នៅ​លើ​ពោះ​សម្រាប់​ដាក់​កូន​ដូចជាសត្វ​កុងហ្គូរ៉ូដែរ។ លើស​ពី​នេះ​ទៀត រូប​រាង​របស់​វា​គឺ​ជា​ប្រភេទ​កូន​កាត់​រវាង​ឆ្កែ​ចចក, កញ្ជ្រោង និង​ខ្លា​ធំ។ តាម​របាយការណ៍​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​បង្ហាញ​ថា មាន​ការ​ប្រទះ​ឃើញ​សត្វ​ខ្លា​ប្រភេទ​ខាងលើ​ចំនួន ៨ក្បាល​ហើយ។

គួរឲ្យ​ដឹង​ថា សត្វ​ខ្លា​ប្រភេទ Tasmania ជា​ប្រភេទ​សត្វ​ខ្លា​ធំ​បំផុត​មួយ​នៅ​អូស្ត្រាលី​ ដែល​ភាគ​ច្រើន​រស់​នៅ​ជា​ក្រុម​ក្នុង​ព្រៃ​ជ្រៅ​នៃតំបន់ Tasmania៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី