មានអ្នកឃើញ Krystal បង្ហាញខ្លួនស្ងាត់ៗនៅបុណ្យសពរបស់ Sulli យំឡើងហើមភ្នែក
- 2019-10-17 06:51:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្នកឃើញ Krystal បង្ហាញខ្លួនស្ងាត់ៗនៅបុណ្យសពរបស់ Sulli យំឡើងហើមភ្នែក
ចន្លោះមិនឃើញ
នៅព្រឹកនេះ វិបសាយ Koreaboo បានផ្សាយថាទាំងក្រុមគ្រួសារ និងមិត្តភ័ក្ដិរបស់ Sulli នឹងជុំគ្នាជូនដំណើរ Sulli ជាលើកចុងក្រោយនៅថ្ងៃទី ១៧ ខែតុលានេះ។ ក្នុងនោះវិបសាយដដែលបានបញ្ជាក់ពីវត្តមានរបស់សមាជិករួមក្រុម f(x) ៣នាក់របស់ Sulli រួមមាន Amber, Victoria និង Luna ប៉ុន្តែមិនមាន Krystal ទេ ជាហេតុអ្នកគាំទ្រមួយចំនួនធំកើតក្ដីបារម្ភជាខ្លាំងចំពោះនាង។
ទោះជាវិបសាយធំប្រចាំ K-Pop មួយនេះមិនបានបញ្ជាក់ ប៉ុន្តែងាកទៅវិបសាយល្បីរបស់ចិន Sohu ឯណេះវិញ បានបង្ហើបឲ្យដឹងទាក់ទងនឹង Krystal។ វិបសាយនេះ បានលើកឡើងថា បន្ទាប់ពី Krystal បានដឹងដំណឹងរន្ធត់របស់ Sulli នាងពិតជាតក់ស្លុត និងយំខ្លាំងណាស់ ហើយក៏បានប្រញាប់មកចូលរួមបុណ្យសពភ្លាមៗដែរ។
មនុស្សដែលបានឃើញ Krystal នៅទីតាំងបុណ្យសពនោះ បានឲ្យដឹងថា ដំបូងគេមិនដឹងថានាងមកទេ ប៉ុន្តែក្រោយមកក៏ឃើញ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ភ្នែករបស់ Krystal ក្រហម ឡើងហើម ហើយនាងមានវត្តមាននៅក្នុងពិធីបុណ្យនេះ ៣ថ្ងៃជាប់គ្នាហើយ ដោយថ្ងៃដំបូងនាងមកជាមួយ Luna និងអ្នកគ្រប់គ្រង។ ថ្ងៃបន្ទាប់នាងក៏មកដែរ ហើយនៅតែយំខ្លាំង ដោយសារការបាត់បង់នេះធំធេងពេក។
យ៉ាងណាមិញ ក្រឡេកមើលទៅពេលដំណឹងមរណភាពរបស់ Sulli ផ្ទុះភ្លាម សមាជិក ៣នាក់របស់ f(x) បានសម្រេចផ្អាកការងារភ្លាមៗ ក្នុងនោះរួមមាន Amber, Victoria និង Luna ហើយក៏ថែមទាំងមានព័ត៌មានច្បាស់ការថាពួកគេនឹងមកលា Sulli ជាលើកចុងក្រោយ។ ប៉ុន្តែសម្រាប់ Krystal បែរជាមិនមានព័ត៌មានណាបញ្ជាក់ ទើបតែពេលនេះគ្រប់យ៉ាងក៏បានបង្ហាញ ដូចនេះមានន័យថាសមាជិកទាំងអស់របស់ f(x) មកជុំគ្នាហើយ ដើម្បីជូនដំណើរ Sulli ទៅទីស្ងប់សុខ៕