ជាង ២០ឆ្នាំហើយ Hard Rock Cafe បន្តធ្វើរឿងមួយដើម្បីជួយផ្សព្វផ្សាយចំណេះដឹងជំងឺមហារីកសុដន់

  • 2019-10-17 08:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​​គាំទ្រ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​ មហារីក​សុដន់​ កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន​កុះករ​ បាន​ចូលរួម​កម្មវិធី PINKTOBER ២០១៩ នៅ​ភោជនីយដ្ឋាន Hard Rock Cafe ទាំង​នៅ​ភ្នំពេញ និង សៀមរាប ​។ កម្មវិធី​នេះ​រៀបចំឡើង​ដោយ Hard Rock ក្រោម​ការ គាំទ្រ​ដោយ​ Ly Hour Insurance និង​សហការ​គាំទ្រ​ដោយ ក្រុមហ៊ុន​ G Holding CO., LTD និង ក្រុមហ៊ុន Advance Learning Academy ។

PINKTOBER ២០១៩ នេះ បាន​ធ្វើ​ឡើង​ក្នុង​ទម្រង់ ជា​ការ​រាំ Zumba ជុំគ្នា​ ក្នុងគោល​បំណង​ផ្ញើ​សារ​ហាត់​ប្រាណ​ដើម្បី​សុខភាព នៅ​ក្នុង​ទីធ្លា​ Exchange Square ដែល​ពី​ខាង​មុខ​ Hard Rock​ ភ្នំពេញ ដែល​ចូលរួម​ដោយ​​បុគ្គលិក​ហាដរ៉ក់​ទាំងអស់ រួម​ទាំង​អតិថិជន និង​ដៃ​គូ​អាជីវកម្ម​។

លើស​ពី​នេះ​ទៀត នេះ​​ក៏​ជា​ឱកាស​ដើម្បី​ចែក​រំលែក​ប្រាក់​​​មូលនិធិ Hard Rock Heals Foundation រៃ​អង្គាស​កន្លង​មក​​​ដើម្បី​គាំទ្រ​បាវចនា​របស់ Hard Rocks គឺ "ចំណាយ​ពេល​វេលា​របស់​អ្នក​ដើម្បី​ធ្វើ​រឿង​ល្អ ​(Take time to be kind)" និង "ស្រឡាញ់​ទាំងអស់​គ្នា​ បម្រើ​ទាំង​អស់​គ្នា​ (Love all, Serve all)"។

ឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី ២០ហើយ​ ដែល​ Hard Rock ចូលរួម​គាំទ្រ​ការ​យល់​ដឹង​ និង​ការ​ស្រាវ​ជ្រាវ​ពី​ជំងឺ​មហារីក​សុដន់​ជា​សកល​ តាមរយៈ កម្មវិធី PINKTOBER។​​

រៀង​រាល់​ឆ្នាំ ក្នុង​អំឡុង​ខែ​តុលា Hard Rock Cafe Angkor និង Hard Rock Phnom Penh តែង​ជួយ​គាំទ្រ​ដល់​ការ​យល់​ដឹង​ជាមួយ​កម្មវិធី PinkWalk ទាំង​ហាង​កាហ្វេ និង​ហាងរ៉ុក​ នឹង​មាន​ផ្តល់​ជូនPink Punch ​រយៈពេល​ពេញ​មួយ​ខែ​ហើយ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​​លក់ ១០០% នឹង​ត្រូវ​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​ព្រះសីហនុ ដើម្បី​គាំទ្រ​ដល់​ការ​យល់​ដឹង​អំពី​ជំងឺ​មហារីក​សុដន់។

PINKTOBER មាន​រយៈ​ពេល​ពេញ​១ខែតុលានេះ ដោយ​ចាប់​ផ្តើម​ពី ថ្ងៃទី​១ ដល់​ ៣១​ តុលា​ ២០១៩។ រីឯ PINKWALKER 2019 គឺ​ចាប់​ពី​ខែ​តុលា ទី១៣ ២០១៩ ទៅ៕

អត្ថបទ៖ លីដា