អ្នកចាំទីរូបណាកំពុងនាំមុខបេក្ខភាពស្រោមដៃមាស Premier League
- 2019-10-17 09:18:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីរូបណាកំពុងនាំមុខបេក្ខភាពស្រោមដៃមាស Premier League
ចន្លោះមិនឃើញ
៨សប្ដាហ៍មកហើយការប្រកួត Premier League បានរំកិលខ្លួនទៅមុខសម្រាប់រដូវកាលថ្មី ២០១៩/២០១៩ ក្នុងនោះគេដឹងហើយថា Liverpool កំពុងឈរកំពូលតារាង។
ក្រុមកំពុងប្រដេញពិន្ទុពីក្រោយមានដូចជា Manchester City, Arsenal, Leicester និង Chelsea ជាដើម។ ក្រុមស្ថិតនៅតំបន់កាត់ចោលរួមមាន Everton, Norwich City, Watford ខណៈ Southampton, Newcastle និង Aston Villa ក៏ទៅណាមិនឆ្ងាយដែរ។
ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងក្ដៅគគុកបេក្ខភាពប្រជែងស្រោមដៃមាសមានលេខ១រហូតដល់៨នាក់ដូចជា Rui Patrício មកពី Wolverhampton ដោយរក្សាទីមិនឲ្យរបូតគ្រាប់ (Clean-sheet) ចំនួន៣ប្រកួត។
អ្នកចាំទី Dubravka របស់ Newcastle, Fabianski របស់ West Ham, Vicente Guaita របស់ Crystal, Dean Henderson របស់ Sheffield, Nick Pope របស់ Burnley, Mat Ryan របស់ Brighton និង Ederson របស់ Man City កំពុងកាន់ចំនួន រក្សាទី (Clean-sheet) ៣ដងដូចគ្នាដែរ៕