កំពូលស្រីស្រស់មានអ្នកគាំទ្រ២លាននាក់ ធ្វើឲ្យគេបះសក់ពេលធ្លាយរូបពិតដូចយាយអាយុ៥០ឆ្នាំ
- 2019-10-18 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលស្រីស្រស់មានអ្នកគាំទ្រ២លាននាក់ ធ្វើឲ្យគេបះសក់ពេលធ្លាយរូបពិតដូចយាយអាយុ៥០ឆ្នាំ
ចន្លោះមិនឃើញ
ខុសពីទម្រង់មុខរាងពងក្រពើ និងរាងស្ដើងស្វែលដូចតារាម៉ូដែលនោះ ស្រីស្អាតតារាអ៊ីនធឺណិតចិនម្នាក់បានធ្វើឲ្យគេភ្ញាក់ព្រើតពេលធ្លាយរូបពិតមិនខុសពីស្ត្រីវ័យចំណាស់មួយរូប។
នៅក្នុងសម័យកាលដែល មានសម្រស់គឺស្ទើរតែមានអ្វីគ្រប់យ៉ាងនេះ ទោះបីជាមនុស្សមួយចំនួនមានរូបសម្បត្តិស្អាតលេចធ្លោស្រាប់ក៏ដោយ តែមុនពេលបង្ហោះលើបណ្ដាញសង្គម ក៏នៅតែប្រើកម្មវិធី edit ដើម្បីឲ្យរឹតតែស្អាតជាងមុនទ្វេដង។ នេះគឺជាមនុស្សធម្មតា ចុះទម្រាំតារាអ៊ីនធឺណិតទៀត តើពួកគេនឹងកាន់តែកែប្រែខ្លួនឯងទៅជាយ៉ាងណាវិញ?
មុននេះបន្តិច តារាអ៊ីនធឺណិតស្រីចិនមួយរូបបានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនស្ទើរមិនជឿនឹងភ្នែកខ្លួនឯង ពេលឃើញរូបរាងពិតរបស់នាងនៅខាងក្រៅ។ តាមនោះដែរ ស្រីស្អាតដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើបណ្ដាញសង្គមរូបនេះមានឈ្មោះថា Er Lin Lin កើតឆ្នាំ១៩៩៤ មកពីខេត្ត Heilongjian ប្រទេសចិន។ ស្រីស្រស់រូបនេះ មានអ្នកគាំទ្រ២លាននាក់នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន។
នៅលើទំព័ររបស់ខ្លួន នាងតែងបង្ហោះកម្រងរូបស្រស់ស្អាតរបស់ខ្លួន ដោយមានទម្រង់មុខស្ដួច និងរូបរាងស្ដើង គួរឲ្យទាក់ទាញ ហើយតែងត្រូវបានគេជួលឲ្យផ្សព្វផ្សាយផលិតច្រើនឥតល្ហែ។
តែការពិតត្រូវបានបែកធ្លាយកាលពីចុងសប្ដាហ៍មុននេះ នៅពេលដែលនាង និងមិត្តភ័ក្ដិទៅទិញអីវ៉ាន់នៅក្នុងផ្សារមួយ។ នៅខាងក្រៅ ពេលគ្មានជំនួយពីកម្មវិធីកាត់តរូបភាពនោះ ស្រីស្អាតវ័យ២៥ឆ្នាំ មានរាងធាត់ សាច់យារ មុខជ្រីវជ្រួញ។ មនុស្សជាច្រើនបានលាន់មាត់ថា បើមិនដឹងទេ គេនឹងស្មានថានេះគឺជាអ៊ុំស្រីអាយុ៥០ប្លាយណាមួយមិនខាន។ ក៏មានមិនតិចនាក់ដែរ ដែលបានផ្ដល់ដំបូន្មានថា នាងគួរកាត់បន្ថយការកាត់ត ហើយប្ដូរមកហាត់ប្រាណវិញ ព្រោះវាជាក់ស្ដែង ជាងការកុហកគេ ក៏ដូចជាកុហកខ្លួនឯងបែបនេះ៕
ចុចអាន៖ តារាអ៊ីនធឺណិតស្រីយកទឹកជូត makeup មកផឹក និងបន្តក់ភ្នែកដើម្បីផ្សព្វផ្សាយផលិតផល