ចូលរួម​ដើម្បី​កុមារ! ខេមបូឌាអ៊ែរវ៉េ រៀបចំ​ការ​ប្រគំ​តន្រ្ដី​សប្បុរសធម៌ ប្រជុំ​ដោយ​តារា​ល្បីៗ

  • 2019-10-18 07:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ខ្នាតតូច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយ​អញ្ជើញ​តារា​ល្បីៗ​ជាច្រើន​រូប ចូលរួម​សម្ដែង ដែល​មាន​ដូច​ជា​លោកហ្សូណូ កញ្ញាវីឌីណែត លោក Tony Winson កញ្ញា VIVY លោក Shutter លោក វង្ស ដារ៉ារតនា លោក PiPo Chhouk និងក្រុមរាំ MjM ។ ល។

ក្រៅពីការសម្តែងដ៏អស្ចារ្យពីសំណាក់តារាចម្រៀង ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ក៏បានរៀបចំកម្មវិធីពិសេសមួយសម្រាប់ព្រឹត្តិការណ៍នេះផងដែរ គឺការចែករំលែកបទពិសោធន៍ ពីបាហុនិកា (Cabin Crew) និងបុគ្គលិកខាងផ្នែកប្រតិបត្តិការហោះហើរ (Flight Operation Dispatcher) ផងដែរ។ Legend Cinema និងក្លិបបាល់ទាត់បឹងកេត គឺជាអ្នកឧបត្ថម្ភសំខាន់នៃព្រឹត្តិការណ៍សប្បុរសធម៌នេះ។

ថវិកាទាំងអស់ដែលបានពីការលក់សំបុត្រនៃការប្រគុំតន្ត្រីនេះ នឹងត្រូវបរិច្ចាគទៅឱ្យបុរីទារក និងកុមារជាតិ (NBIC) ទាំង​ស្រុង។ NBIC ជាកន្លែងសម្រាប់កុមារមានផ្ទុកមេរោគអេដស៍ និងកុមារពិការដែលត្រូវបានបោះបង់ចោល។ NBIC ផ្ដល់ឲ្យ​ពួក​គេជា​មួយនឹងឱសថ ផលិតផលអនាម័យ និងការព្យាបាលរាងកាយ ក្នុងគោលបំណងដើម្បីជួយដល់កុមារទាំងនេះ និងធានាឱ្យពួកគេនូវការរីកលូតលាស់ឡើងដោយសុខភាពល្អ នៅក្នុងបរិស្ថានដែលមានសុវត្ថិភាពនិងប្រកបដោយសេចក្ដីស្រឡាញ់។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ប្រទេសកម្ពុជា ចាប់តាំងពីពេលបង្កើតក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េតែងតែចាត់ទុក ការជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គមរបស់ប្រទេសកម្ពុជាជាបេសកកម្មដ៏សំខាន់របស់ខ្លួន។ ដើម្បីធ្វើការតបស្នងត្រឡប់ទៅសង្គមកម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសុខុមាលភាព និងព្រឹត្តិការណ៍សប្បុរសជាសាធារណៈ យកចិត្តទុកដាក់និងរួមចំណែកជួយដល់ពលរដ្ឋខ្វះខាត។

សំបុត្រនឹងចាប់ផ្តើមលក់ពីពេលនេះ រហូតដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១៩

ព័ត៌មានលម្អិតការប្រគំតន្ត្រី៖

កាលបរិច្ឆេទ៖ ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១៩

ទីកន្លែង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC)

ពេលវេលា៖ ម៉ោង ១:៣០ រសៀល ដល់ ៥:៣០ ល្ងាច

តម្លៃសំបុត្រ៖ VIP ១០ ដុល្លារ, ធម្មតា ៥ ដុល្លារ

លេខទំនាក់ទំនង៖ ០១៦ ៦៧៨ ០៣៦ ឬ

អាចរកសំបុត្របាននៅការិយាល័យលក់សំបុត្ររបស់ ខេមបូឌាអ៊ែរវ៉េ អាសយដ្ឋាន ៤៤៥ មហាវិថីព្រះមុនីវង្ស (៩៣) រាជធានីភ្នំពេញ៕

អត្ថបទថ្មី