មកដឹងថ្លៃជួលឡាន Lamborghini នៅអាមេរិក អ្នកមានប្រវត្តិបែបនេះមិនជួលឲ្យដាច់ខាត

  • 2019-10-18 08:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សហរដ្ឋអាមេរិក​មាន​សេវាកម្ម​ជួល​រថយន្ត​ Lamborghini ជិះ ដែល​មាន​ដូច​ជា​ម៉ូដែល Urus Aventador និង Huracan និង​ម៉ូដែល​​ជា​ច្រើន​ទៀត។

យ៉ាងណាក្ដី​ មាន​​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា​ត្រូវ​មាន​អាយុ​ចាប់​ពី ២៥ ឆ្នាំ​ឡើង និង​ត្រូវ​មាន​​ប្រវត្តិ​នៃ​ការ​បើកបរ​ល្អ​ទៀត​ផង។ ប្រសិន​បើ​​អ្នក​ដែល​ឧស្សាហ៍​​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ការ​ប៉ះ​ទង្គិច​ជា​ដើម​នោះ ក្រុមហ៊ុន​នឹង​មិន​ជួល​ឲ្យ​ជា​ដាច់​ខាត។

ចំពោះ​តម្លៃ​ជួល​ សម្រាប់​ក្រុមហ៊ុន MVP Miami មាន​ដាក់​​ជួល​​ម៉ូដែល Huracan ក្នុង​​តម្លៃ​ទាប​បំផុត​គឺ​ ៩៩៩ ដុល្លារ​ ក្នុង​មួយ​ថ្ងៃ សម្រាប់​រថយន្ត​ដែល​ផលិត​នៅ​ឆ្នាំ ២០១៦។ ក្រុមហ៊ុន​នេះ​ដែរ គិត​ថ្លៃ​បន្ថែម​ ៣​ដុល្លារ សម្រាប់​ចម្ងាយ​បើកបរ ១,៦ គ.ម។

ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​ដទៃ​​​គិត​ថ្លៃ​តាម​វិធី​សាស្ត្រ​ផ្សេង។ ដូច​ជា​ Gotham Dream Cars អាច​ឲ្យ​អតិថិជន​ជិះ​រថយន្ត​​ ១៦០ គ.ម/មួយ​ថ្ងៃ ប៉ុន្តែ​បើ​លើស​នេះ​គឺ​គិត​ថ្លៃ ៤,៩៥ ដុល្លារ/១គ.ម និង​មាន​តម្លៃ​ជួល​ចន្លោះ​ពី ១ ៩៥០ ដុល្លារ ទៅ ៤ ៤៥០ ដុល្លារ ក្នុង​មួយ​ថ្ងៃ អាស្រ័យ​លើ​ម៉ូដែល​រថយន្ត។

​​​​​ដោយ​ឡែក​សម្រាប់​ការ​ជួល​រថយន្ត​នៅ​អំឡុង​ចុង​សប្ដាហ៍​តម្លៃ​អាច​មាន​ថ្លៃ​លើស​នេះ។ តួយ៉ាង​សម្រាប់​ Aventador Coupe ជួល​រយៈពេល​ ១​ថ្ងៃ​ នៅ​ចុង​សប្ដាហ៍​គិត​កម្រៃ​ដល់ ១២ ៩៥០ ដុល្លារ​ឯណោះ។ ក៏​មាន​ដែរ​ក្រុមហ៊ុន​ដែល​គិត​កម្រៃ​ទាប​ដូច​ជា​ Broadway Supercars តម្លៃ​រថយន្ត​ម៉ូដែល​ចាស់​ Gallardo គិត​កម្រៃ ១ ០០០ ដុល្លារ ឬ ១ ៥២៥ ដុល្លារ ក្នុង​មួយ​ថ្ងៃ នៅ​ចុង​សប្ដាហ៍៕​​

ចុចអាន ៖ Lexus ចុះ​កម្មសិទ្ធឈ្មោះ LX600 សង្ស័យមានបន្ថែមម៉ាស៊ីនថ្មីលើរថយន្ត SUV ធំរបស់ខ្លួន

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម