ក្ដៅៗ! Real និង Barca ព្រមព្រៀងរើសថ្ងៃ El Clasico ថ្មីហើយ!
- 2019-10-18 13:42:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! Real និង Barca ព្រមព្រៀងរើសថ្ងៃ El Clasico ថ្មីហើយ!
ចន្លោះមិនឃើញ
កាលពីពេលអម្បាញ់មិញនេះ ក្លឹប Real Madrid និងក្លឹប Barcelona ចេញសេចក្ដីថ្លែងការណ៍ថា ក្លឹបទាំងពីរបានព្រមព្រៀងគ្នាថានឹងលេងប្រកួត El Clasico នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទឹកដី Camp Nou។
កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់ភូមិន្ទអេស្ប៉ាញបានស្នើឲ្យប្រកួត El Clasico លើកទី១ លេងនៅទឹកដី Real Madrid។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ ក្លឹប Barcelona បានបដិសេធ ដោយអះអាងថាខ្លួនជឿជាក់ពីសន្តិសុខ និងសុវត្ថិភាពអំឡុងពេលការប្រកួត។
ក្រោយមក គណៈកម្មការរៀបចំការប្រកួតក៏ទុកពេលឲ្យក្លឹបយក្សទាំងពីរសម្រេចរហូតដល់ថ្ងៃទី២១ ខែតុលា។ ក្នុងថ្ងៃសុក្រនេះ ក្លឹបទាំងពីរក៏សម្រេចជ្រើសរើសថ្ងៃទី១៨ ខែធ្នូ។
គួររម្លឹកផងដែរថា ក្នុងពេលថ្មីៗនេះ ផ្ទុះការតវ៉ានៅតំបន់កាតាឡាន់ ជាពិសេសទីក្រុងបាសេឡូណា ដោយសារតែតុលាការកំពូលអេស្ប៉ាញចេញសាលក្រមដាក់ទោសសកម្មជនទាមទារឯករាជ្យឲ្យជាប់ពន្ធនាគារពី ៩ ទៅ ១៣ឆ្នាំ។
ក្លឹប Barcelona ជានិច្ចកាល ត្រូវបានគេសង្កេតឃើញថា បង្ហាញពីការគាំទ្រនូវការទាមទារឯករាជ្យឲ្យតំបន់កាតាឡាន់ តាមរយៈការបង្ហោះលើទំព័របណ្ដាញសង្គម ក៏ដូចជាការលើកទឹកចិត្តឲ្យអ្នកគាំទ្រគ្រវីទង់ជាតិកាតាឡាន់ក្នុងពេលប្រកួត (ជាពិសេសប្រកួត El Clasico) ជាដើម៕