អតីត​ជម្រើស​ជាតិ​បារាំង​​​ប្ដឹង​ PSG ទារ​ ៩លាន​ដុល្លារ រឿង​ដាក់​ឲ្យ​លេង​តែ ១ប្រកួត

  • 2019-10-19 23:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Paris Saint-Germain កីឡាករ Hatem Ben Arfa បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្លឹប​យក្ស​បារាំង​នេះ ទារ​ប្រាក់​សង​ជំងឺ​ចិត្ត​ចំនួន​ជាង ៩លាន​ដុល្លារ ក្រោយ​ពី​បាន​លេង​តែ​មួយ​ប្រកួត​គត់​កំឡុង​ខែ​មេសា ឆ្នាំ២០១៧ ដល់​ខែ​មិថុនា ឆ្នាំ២០១៨។

តាម​ពិត​ទៅ​កីឡាករ​រូប​នេះ​អាច​រក​បាន​ជាង ៧លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​ក្នុង​កុងត្រា​នោះ​បាន​តម្រូវ​ឲ្យ​មក​ហ្វឹកហាត់​ឲ្យ​ទាន់​ពេល​វេលា និង​មិន​ឲ្យ​និយាយ​អាក្រក់​ពី​ក្លឹប នេះ​បើ​តាម L'equipe។

កីឡាករ​រូប​នេះ​បាន​ដាក់​ពាក្យ​ប្ដឹង PSG ចំនួន ២ករណី៖

  • ករណី​ទី១៖ ទាមទារ​យក​តែ​ជាង ១.២ដុល្លារ​ប៉ុណ្ណោះ ចំពោះ​ប្រាក់​សង​ជំងឺ​ចិត្ត​ទាក់ទង​នឹង​ការ​ប៉ះពាល់​ផ្លូវចិត្ត និង​សីលធម៌។

  • ករណី​ទី២៖ ទាម​ទារ​យក​ជាង ៩លាន​ដុល្លារ ដោយសារ​តែ​ខាង​ក្លឹប​មិន​ដាក់​ខ្លួន​ចូល​លេង​ក្នុង​ការ​ប្រកួត។

PSG ឆ្លើយតប​ថា Ben Arfa អត់​បាន​ចូល​លេង​ ដោយសារ​តែ​គេ​មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ពេល​ហ្វឹកហាត់​។ ប៉ុន្តែ​សាមី​ខ្លួន​អះអាង​ថា សូម្បី​តែ​ខ្សែ​ប្រយុទ្ធ​ Neymar ក៏​ភ្ញាក់ផ្អើល​នឹង​ទម្រង់​លេង​របស់​គេ​ដែរ។

ក្នុង​ពេល​នេះ​ដែរ​ Ben Arfa គឺ​ជា​កីឡាករ​ដែល​គ្មាន​ក្លឹប ក្រោយ​ពី​ចាកចេញ​ពី ក្លឹប​បារាំង Rennes។ កីឡាករ​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ PSG ចំនួន ២​រដូវ​កាល (២០១៦-២០១៨)។ កាល​ពី​នៅ PSG គេ​រក​បាន​តែ ៤គ្រាប់​ប៉ុណ្ណោះ ក្នុង​៣២​ប្រកួត ប៉ុន្តែ​គេ​មិន​បាន​លេង​ពេញ​មួយ​រដូវ​កាល ២០១៧/១៨៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី