មកស្គាល់ ប្រទេសទាំង ១០ សម្បូរមនុស្សទទួលការអប់រំច្រើនជាងគេលើពិភពលោក
- 2019-10-20 07:16:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ប្រទេសទាំង ១០ សម្បូរមនុស្សទទួលការអប់រំច្រើនជាងគេលើពិភពលោក
ចន្លោះមិនឃើញ
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា OECD បានបញ្ចេញបញ្ជីឈ្មោះប្រទេសចំនួន ១០ ដែលសម្បូរមនុស្សទទួលការអប់រំច្រើនជាងគេលើពិភពលោក ក្នុងឆ្នាំ២០១៦។ ចំនួនដែលបង្ហាញក្នុងរបាយការណ៍នេះ គឺគិតជាភាគរយក្នុងចំណោមមនុស្សអាយុចន្លោះពី ២៥ ទៅ ៦៤ ឆ្នាំ ដែលទទួលបានការអប់រំ ក្នុងកម្រិត បរិញ្ញាបត្ររង (២ឆ្នាំ) បរិញ្ញាបត្រ (៤ឆ្នាំ) ឬមធ្យមសិក្សាបច្ចេកទេសផ្សេងៗ។
១០. ប្រទេស លុចសំបួរ មានចំនួន ៤២,៨៦%
៩. ប្រទេស ន័រវែស មានចំនួន ៤៣,០២%
៨. ប្រទេស ហ្វាំងឡង់ មានចំនួន ៤៣,៦០%
៧. ប្រទេស អូស្ត្រាលី មានចំនួន ៤៣,៧៤%
៦. សហរដ្ឋអាមេរិក មានចំនួន ៤៥,៧៤%
៥. ចក្រភពអង់គ្លេស មានចំនួន ៤៥,៩៦%
៤. ប្រទេសកូរ៉េខាងត្បូង មានចំនួន ៤៦,៨៦%
៣ ប្រទេសអ៊ីស្រាអែល មានចំនួន ៤៩,៩០%
២. ប្រទេសជប៉ុន មានចំនួន ៥០,៥០%
១. ប្រទេសកាណាដា មានចំនួន ៥៦,២៧%