Bella និង​ផលិត​ករ​រឿង «បុព្វេសន្និវាស» ត្រៀម​ទទួល​ពាន​នៅ​ជប៉ុន

  • 2019-10-21 02:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​រឿង​ «បុព្វេសន្និវាស» Nong Arunosha និង Bella Ranee ត្រៀម​ឡើង​ទៅ​ទទួល​ពាន​ពិសេស​ពី​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​។

កិច្ច​សម្ភាស​ជា​មួយ​នឹង​អ្នក​សារ​ព័ត៌មាន​ តួឯក​ស្រី Bella បាន​និយាយ​ថា រឿង «បុព្វេសន្និវាស» ក៏​ទទួល​បាន​ពាន​ពិសេស​មួយ​ពី​កម្ម​វិធី​របស់​បរទេស ហើយ​នាង​ពិត​ជា​សប្បាយ​ចិត្តជំនួស​ប៉ុស្តិ៍​ទូរទស្សន៍លេខ ៣ ថៃ និង​ក្រុម​ផលិត​ករ​រឿង​ទាំង​មូល​។

ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ផលិតករ​រឿង «បុព្វេសន្និវាស» Nong Arunosha បាន​និយាយ​ថា រឿង​នេះ​នឹង​ត្រូវ​បាន​ផលិត​ជា​ «បុព្វេសន្និវាស» វគ្គ​ ២ ក្នុង​ពេល​ឆាប់​នេះ។

ផលិត​ករ​រូប​នេះក៏​បាន​បន្ថែម​ថា Pope Thanawat និង Bella Ranee នឹង​នៅ​តែ​ជា​តួឯក​ក្នុង​រឿង​នេះ​ដដែល​។

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា