ជប៉ុន យល់ព្រម​ជួយ​ NASA រឿងមួយ ក្នុងគម្រោង​​បញ្ជូន​មនុស្ស​ទៅភព​ព្រះចន្ទ

  • 2019-10-21 08:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ជប៉ុន កាលពីថ្ងៃ១៧ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ បាន​យល់ព្រម​ជួយ​អង្គការ NASA ក្នុង​គម្រោង​បញ្ជូន​មនុស្សទៅភពព្រះចន្ទក្នុងឆ្នាំ​២០២៤ ឬហៅថា «កម្មវិធី Artemis»។

រូបតំណាង

តាមរយៈ​នេះ ជប៉ុន នឹង​ជួយ​ NASA សាងសង់​ស្ថានីយអវកាស Lunar Gateway នៅ​គន្លង​ភព​ព្រះចន្ទ។ ស្ថានីយ​នេះ នឹង​បម្រើ​ដល់​ការ​ស្នាក់នៅ និង​ជា​ការិយាល័យ​របស់​អវកាសយានិក។ ជាពិសេស​ ជប៉ុន​នឹង​ផ្តល់​នូវឧបករណ៍ប្រព័ន្ធគាំទ្រ​ដល់ការ​រស់នៅ​របស់​អ្នកអវកាស ម៉ាស៊ីនត្រជាក់ និង​អាគុយជាដើម។

លោក Yoshiyuki Kasai ប្រធាន​គណៈកម្មាធិការ​គោល​នយោបាយ​អវកាស​ជាតិ​ជប៉ុន បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «យើង​នឹង​បញ្ជាក់​ពី​បំណង​របស់​យើង នៅ​ដំណាក់​កាល​ដើម​ដំបូង ដូច្នេះ យើង​អាចពង្រឹង​នូវ​ទំនាក់ទំនងដ៏ជឿជាក់របស់យើង​ជាមួយ​អាមេរិក តាមរយៈ​ការសម្រេចចិត្តនេះ។ យើង​រំពឹងថា អ្នកអវកាស​ជប៉ុន នឹង​អាច​ចូលរួម​ក្នុង​ការធ្វើដំណើរ​ទៅភពព្រះចន្ទផងដែរ»៕

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម