ប្រជាជន​កូរ៉េ​ជ្រើសរើស​តារា​ស្រី​ទាំងនេះ​ជា​តួឯក​ស្រី​គួរ​ឲ្យ​ស្រឡាញ់​ជាង​គេ

  • 2019-10-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេល​ដែល​តារា​សម្ដែង​ស្រី​ជា​ច្រើន​បាន​លេច​មុខ​ក្នុង​រឿង​ភាគ​របស់​កូរ៉េ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​មាន​មិន​ច្រើន​នោះ​ទេ​ ដែល​បាន​ទាក់​ចិត្ត​ប្រជាជន​កូរ៉េ​ឲ្យ​ស្រឡាញ់​ពួក​គេ។

ខាងក្រោម​នេះ ជា​តារាស្រី​ដែល​មានភាព​គួរឲ្យ​ស្រឡាញ់​ជាង​គេ​ ត្រូវ​បាន​ជ្រើស​រើស​ដោយ​ប្រជាជន​កូរ៉េ៖

៤. រឿង «Strong Woman Bo Dong Soon»

តួឯកស្រី Park Bo Young បាន​សម្ដែង​ជា​ក្មេង​ស្រី​ម្នាក់​ទើប​តែ​បញ្ចប់​ការ​សិក្សា​ ដែល​កើត​មក​មាន​កម្លាំង​ថាមពល​លើស​ពី​អ្នក​ដទៃ។

៣. រឿង «Hotel Del Luna»

រឿងនេះ​បាន​ផ្ទុះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ ២០១៩ នេះ ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តួឯក​ស្រី IU។

២. រឿង «Oh My Ghost»

ជាថ្មី​ម្ដងទៀត តួឯកស្រី Park Bo Young ក៏​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ​ដែរ ដោយ​សារ​តែ​ភាព​ក្រមិចក្រមើម​របស់នាង​ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រឡាញ់​នាង​គ្រប់​ៗគ្នា។

១. រឿង «My Love From The Star» ឬ «សង្សារ​ខ្ញុំជា​មនុស្ស​ភព​ផ្កាយ»

តួឯក​ស្រី​ល្បី​ឈ្មោះ Jun Ji Hyun ដែល​បាន​សម្ដែងក្នុងរឿង «My Love From The Star»​ នេះ​ក៏​បាន​ធ្វើ​អ្នក​គាំទ្រ​ចង​ចាំ​នាង​មិន​ភ្លេច​ដូចគ្នា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា